ព័ត៌មានជាតិ
កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ឯកភាពគ្នាធានាផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩
នេះជាការបញ្ជាក់នៅក្នុងលទ្ធផល នៃកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំអាស៊ាន-អូស្រ្ដាលី លើកទី២ ដែលបានប្រព្រឹត្តក្នុងអំឡុងពេល នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាចូលរួមកិច្ចប្រជុំនោះ។
តាមលទ្ធផល នៃកិច្ចប្រជុំបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះ ថ្នាក់ដឹកនាំបានកោតសរសើរសមិទ្ធផលធំៗ ដែលសម្រេចបានក្រោមក្របខ័ណ្ឌទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី ក្នុងរយៈពេល៤៥ឆ្នាំកន្លងមកនេះ ដែលបានរួមចំណែកដល់ការថែរក្សាសន្តិភាព សន្តិសុខ និងវិបុលភាព ក្នុងតំបន់។ ថ្នាក់ដឹកនាំមានការប្តេជ្ញារួមគ្នាក្នុងការអនុវត្តផែនការសកម្មភាពឆ្នាំ២០២១-២០២៤ ប្រកបដោយប្រសិទ្ធភាព។
ថ្នាក់ដឹកនាំអាស៊ានបានកោតសរសើរការបន្តគាំទ្ររបស់អូស្ត្រាលី ដល់មជ្ឈភាពអាស៊ាន ក្នុងការកសាងសហគមន៍អាស៊ាន សមាហរណកម្មតំបន់ និងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍។ ថ្នាក់ដឹកនាំអាស៊ានបានស្វាគមន៍ការគាំទ្រថវិការបស់អូស្រ្តាលី ចំនួន១លានដុល្លារអាមេរិក ដល់មូលនិធិអាស៊ាន ឆ្លើយតប នឹងជំងឺរាតត្បាតកូវីដ-១៩ ក៏ដូចជាការគាំទ្រដល់បណ្តាប្រទេសសមាជិកអាស៊ាន និងគំនិតផ្ដួចផ្ដើមតំបន់នានាជាច្រើនទៀត ដើម្បីដោះស្រាយភាពអាសន្នសុខភាពសាធារណៈ។

កិច្ចប្រជុំបានឯកភាពធ្វើការរួមគ្នាបំពេញភារកិច្ចបន្ទាន់ ក្នុងការដោះស្រាយការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ជាពិសេស លើការងារឆ្ពោះទៅការដកចេញការដាក់កម្រិតលើការធ្វើដំណើរទាំងឡាយ។ កិច្ចប្រជុំក៏បានឯកភាពគ្នាលើភាពចាំបាច់ ក្នុងការធានាឱ្យមានការផ្គត់ផ្គង់ដោយពេញលេញ និងដោយសមធម៌នូវវ៉ាក់សាំងកូវីដ-១៩ សម្រាប់ទាំងអស់គ្នា។
ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច កិច្ចប្រជុំបានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចព្រមព្រៀងស្តីពីការបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA) និងការបើកការចរចាស្ដីពីការលើកកម្ពស់កិច្ចព្រមព្រៀងនេះ នៅឆ្នាំ២០២១ខាងមុខ។

កិច្ចប្រជុំបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាថែរក្សាសណ្ដាប់ធ្នាប់អន្តរជាតិមួយដែលសេរី បើកចំហ មានតម្លាភាព ប្រកបដោយបរិយាប័ន្ន និងផ្អែកលើច្បាប់ ហើយប្រកាន់ខ្ជាប់នូវប្រព័ន្ធពាណិជ្ជកម្មពហុភាគី បូករួមទាំងតាមរយៈទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វីក (AOIP)។
ថ្នាក់ដឹកនាំបានឯកភាពគ្នាធ្វើឱ្យទំនាក់ទំនងសង្គម-វប្បធម៌ កាន់តែស៊ីជម្រៅថែមទៀត តាមរយៈកម្មវិធីលើកស្ទួយការតភ្ជាប់ អប់រំ ការកសាងសមត្ថភាពនិងការកសាងស្ថាប័ន និងទេសចរណ៍។

កិច្ចសហប្រតិបត្តិការផ្នែកឧក្រិដ្ឋកម្មឆ្លងដែន សន្តិសុខអ៊ិនធឺនិត ការជួញដូរមនុស្ស បរិស្ថាន ការផ្លាស់ប្តូរអាកាសធាតុ និងការគ្រប់គ្រង់គ្រោះមហន្តរាយ វិទ្យាសាស្រ្ត និងបច្ចេកទេសឌីជីថល ហេដ្ឋារចនាសម្ព័ន្ឋឌីជីថល ការតភ្ជាប់ នវានុវត្តន៍ និងបណ្តាញទីក្រុងឆ្លាត ក៏ត្រូវបានលើកយកមកពិភាក្សា នៅក្នុងឱកាសកិច្ចប្រជុំកំពូលនេះ ផងដែរ។
កិច្ចប្រជុំបានស្វាគមន៍ចំពោះការសម្រេចរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ប្រចាំឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០២១ តទៅ ដែលនេះជាការបើកទំព័រថ្មីមួយ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រ អាស៊ាន-អូស្ត្រាលី៕
អត្ថបទ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


