Connect with us

ព័ត៌មានជាតិ

រយៈពេល៧ថ្ងៃចុងក្រោយ កម្ពុជាមានអ្នកឆ្លងកូវីដ១៩ ដល់ទៅជាង៤ពាន់នាក់

បានផុស

នៅ

ក្នុងរយៈពេល៧ថ្ងៃចុងក្រោយនេះ អត្រាឆ្លងជំងឺកូវីដ‑១៩នៅកម្ពុជាបានហក់ខ្ពស់ឡើងវិញ ចាប់ពីខ្ទង់ជិត៥០០នាក់រហូតដល់ជាង៦០០នាក់ក្នុង១ថ្ងៃៗ ខណៈកាលពី១សប្តាហ៍មុនមានអ្នកឆ្លងត្រឹមតែជាង៣០០នាក់ទៅ៤០០នាក់ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា រយៈពេល៧ថ្ងៃចុងក្រោយនេះចាប់ពីថ្ងៃទី២២រហូតមកដល់ថ្ងៃទី២៨ឧសភានេះ មានអ្នកឆ្លងប្រមាណជាង៤ពាន់នាក់ ក្នុងនោះនៅថ្ងៃទី២២ឧសភាមាន៤៨៨នាក់ ថ្ងៃទី២៣ឧសភា មាន៥៦០នាក់ ថ្ងៃទី២៤ឧសភា មាន ៥៤០ ថ្ងៃទី២៥ឧសភា មាន ៥៦៨នាក់ ថ្ងៃទី២៦ ឧសភា មាន ៦៦០នាក់ ថ្ងៃទី២៧ឧសភា មាន ៦៤៩នាក់និងថ្ងៃទិ២៨ឧសភានេះមាន ៥៩៩ នាក់។

បើតាមក្រសួងសុខាភិបាលការកើនឡើងនៃចំនួនអ្នកឆ្លងជំងឺកូវី‑១៩នេះភាគច្រើនឆ្លងទៅលើកម្មករកម្មការិនីរោងចក្រនិងពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ។

នៅតាមបណ្តាខេត្តមួយចំនួនមានកម្មករកម្មការិនីរោងចក្របានឆ្លងជាបន្តបន្ទាប់ដូចជានៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម ស្វាយរៀង តាកែវ កំពង់ស្ពឺ ព្រះសីហនុ និងខេត្តកណ្តាលជាដើមបូករួមទាំងពលករធ្វើដំណើរមកពីប្រទេសថៃ។ ចំណែកខេត្តនៅជាប់ព្រំដែនកម្ពុជាថៃវិញរួមមានខេត្តបាត់ដំបង បន្ទាយមានជ័យនិងឧត្តរមានជ័យមាពលករមកពីប្រទេសថៃឆ្លងច្រើនរួមទាំងអ្នកធ្វើដំណើរពីតំបន់ដែលមានហានិភ័យខ្ពស់ផងដែរដូចជារាជធានីភ្នំពេញនិងខេត្តព្រះសីហនុ។

ជាក់ស្តែងនៅថ្ងៃទី២៨ខែឧសភាឆ្នាំ២០២១នេះក្រសួងសុខាភិបាលបានប្រកាសរកឃើញរកឃើញអ្នកឆ្លងថ្មីចំនួន៥៩៩នាក់ក្នុងនោះជាករណីឆ្លងសហគមន៍ចំនួន៥៧៤នាក់ និងអ្នកដំណើរមកពីបរទេសចំនួន២៥នាក អ្នកជាសះស្បើយចំនួន៥០២នាក់ និងស្លាប់ចំនួន០២នាក់។

គួរបញ្ជាក់ថាគិតត្រឹមព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមាន អ្នកឆ្លងជំងឺកូវីដ‑១៩សរុបចំនួន២៨២៣៧នាក់ អ្នកជាសះស្បើយចំនួន២០៩០០នាក់និងអ្នកស្លាប់ចំនួន១៩៦នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម