ព័ត៌មានជាតិ
បុរសម្នាក់លោតទឹកសម្លាប់ខ្លួនមិនស្លាប់ តែខំហែលមកគោកវិញ
បុរសម្នាក់មិនដឹង មានវិបត្តិអ្វី បានសម្រេចចិត្តជិះម៉ូតូមួយគ្រឿងតម្រង់មកលើស្ពានជ្រោយចង្វាចាស់ រួចលោតទឹកសម្លាប់ខ្លួន តែពេលដល់ក្នុងទឹកខំហែលមកលើគោកវិញ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៩និង៣០នាទីយប់ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើស្ពានជ្រោយចង្វាចាស់ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

តាមអ្នកឃើញហេតុការណ៍និយាយថា មុនពេលកើតហេតុ គេឃើញបុរសខាងលើនេះ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HE-0780 មកឈប់ នៅលើស្ពានជ្រោយចង្វាចាស់ប៉ែកខាងកើត ហើយក៏ដើរទៅតោងឡើងបង្កាន់ដៃស្ពានលោតចុះទៅក្នុងទឹកបាត់ ដោយបន្សល់ទុកទូរស័ព្ទដៃ១គ្រឿង លុយចំនួន៤ម៉ឺនរៀល និងខ្សែដៃ១ខ្សែ ទុកនៅលើកែបម៉ូតូរបស់ខ្លួន ហើយសមត្ថកិច្ចបានយកម៉ូតូ និងសម្ភារជនរងគ្រោះទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលជ្រោយចង្វា ជាបណ្ដោះអាសន្នសិន។

លុះក្រោយមក ប្រមាណជាង១០នាទី គេក៏ឃើញបុរសនោះហែលតោងទូកអ្នកនេសាទឡើងលើគោកវិញ នៅម្តុំវត្តភ្នំ ក្នុងខណ្ឌដូនពេញ ដោយទំនងគាត់នៅមិនទាន់អស់អាល័យពីជីវិត ក៏ខំប្រឹងហែលមកលើគោកវិញបែបនេះ។ បើទោះយ៉ាងណា បុរសខាងលើ មិនបានប្រាប់អត្តសញ្ញាណឬមូលហេតុនោះទេ។ ក្រោយកើតហេតុ បុរសរូបនោះ ត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលជ្រោយចង្វា ដើម្បីធ្វើការសាកសួរ និងណែនាំអប់រំ រួចទាក់ទងទៅក្រុមគ្រួសារ និងសាច់ញាតិមកទទួលយកទៅផ្ទះវិញ៕
អត្ថបទ៖ ឌីរៀ
សូមចុចអាន៖ ទឹកកួចយកបុរសម្នាក់ ពេលទៅបង់ត្រី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


