ព័ត៌មានជាតិ
ឆ្នាំ២០៣០ ក្រុងសៀមរាបនឹងលែងខ្វះទឹកស្អាតប្រើប្រាស់ បើគម្រោងជប៉ុនបញ្ចប់ទាំងស្រុង
ខេត្តសៀមរាប៖ តាមការបញ្ជាក់របស់លោក ឃុត វុត្យារិទ្ធិ អគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាប បានឲ្យដឹងថា មកត្រឹមថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០២០ រដ្ឋាករទឹកស្វយ័តសៀមរាបកំពុងសាងសង់គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតសៀមរាប ដែលអនុវត្តក្រោមក្របខណ្ឌឥណទានសម្បទានរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន(JICA)។

រដ្ឋាករទឹកស្វយ័តសៀមរាប តាមរយៈការដេញថ្លៃប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ បានប្រគល់កិច្ចសន្យាសេវាទីប្រឹក្សាបច្ចេកទេស ដល់ក្រុមហ៊ុនសម្ព័ន្ធ Nihon Suido Consultants, Water and Sewer Bureau of City of Kitakyushu និង CTI Engineering International Co., Ltd។
លោកអគ្គនាយកបានបន្តថា គម្រោងនេះត្រូវបានចែកជា ០៣កញ្ចប់ ដោយ កញ្ចប់ទី១ សាងសង់ប្រឡាយចំហ ស្ថានីយបូមទឹកឆៅបំពង់មេនាំទឹកឆៅទំហំ ៧០០មីលីម៉ែត្រ ចំនួន ២ខ្សែ គុណ ៩,២ គីឡូម៉ែត្រ និង បំពង់មេនាំទឹកស្អាតទំហំចាប់ពី ៦០០មីលីម៉ែត្រ ដល់ ១ពាន់១០០មីលីម៉ែត្រ ប្រវែង ២៣ គីឡូម៉ែត្រ រយៈពេលសាងសង់ ពីថ្ងៃទី០១ខែមករា ឆ្នាំ២០២០ ដល់ ថ្ងៃទី៣០ ខែ ធ្នូ ឆ្នាំ២០២២ (លទ្ធផលសម្រេចបាន ១៦,៩%) និង កញ្ចប់ទី២ ផ្គត់ផ្គង់ និងដាក់បំពង់ចែកចាយទឹកស្អាត ចាប់ពីទំហំ ១១០មីលីម៉ែត្រ ដល់ ៥០០មីលីម៉ែត្រ ក្នុងតំបន់សេវាទី១-៧ (Zone 1-7) ប្រវែងសរុប ១៦៦គីឡូម៉ែត្រ រយៈពេលសាងសង់ពីថ្ងៃទី០១ខែមេសា ឆ្នាំ២០១៩ ដល់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ (លទ្ធផលសម្រេចបាន ៥៦,៣%)និ ងកញ្ចប់ទី៣ សាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត សមត្ថភាព ៦០ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ និង ផ្គត់ផ្គង់បរិក្ខារសម្រាប់ស្ថានីយ៍បូមទឹកឆៅ រយៈពេលសាងសង់ ពីថ្ងៃទី០២ ខែ មីនា ឆ្នាំ ២០២០ ដល់ថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០២២ (លទ្ធផលសម្រេចបាន ១៥%) ។
លោក ឃុត វុត្យារិទ្ធិ ក៏បានបញ្ជាក់ថា បន្ទាប់ពីគម្រោងនេះបានបញ្ចប់ សមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តសៀមរាបនឹងកើនឡើងពីសមត្ថភាពបច្ចុប្បន្ន ៣០ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ ទៅដល់ ៩០ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ ដែលឆ្លើយតបទាំងស្រុងទៅនឹងតម្រូវការទឹកស្អាតក្នុងក្រុងសៀមរាបរហូតដល់ឆ្នាំ២០៣០ ។
លោកក៏បានលើកផងដែរ ថា ក្នុងពេលដែលយើងកំពុងជួបវិបត្តិជម្ងឺកូវិដ១៩នេះ ស្របពេលនៅខេត្តសៀមរាប ភ្ញៀវទេសចរណ៍មិនសម្បូរផងនោះ គឺជាឱកាសដ៏ល្អសម្រាប់គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតសៀមរាប បានដំណើរការទៅដោយរលូន ទៅតាមផែនការដែលបានគ្រោងទុកផងដែរ ៕
អត្ថបទ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


