Connect with us

ព័ត៌មានជាតិ

​សមត្ថកិច្ចដោះលែង​បុរស៣នាក់​ ដែលជួបជុំផឹកស៊ីរំខានអ្នកជិតខាង

បានផុស

នៅ

​បុរស​៣​នាក់​ជួបជុំ​ផឹកស៊ី​ចាក់ធុងបាស់​បើក​សម្លេង​រំខាន​អ្នកជិតខាង​នៅ​ចំ​កណ្តាល​ផ្លូវលំ ភូមិ​ព្រៃ​ព្រីង​ខាងជើង​១ ស​ង្តាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ត្រូវបាន​សមត្ថកិច្ច​ដោះលែង​វិញ​ហើយ​បន្ទាប់ពី​ធ្វើការ​ណែនាំ​និង​អប់រំ​រួចមក​។​

លោកវរសេនីយ៍ឯក សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​មាន​ប្រសាសន៍​នៅរសៀល​​ថ្ងៃទី​០៨ ខែមិថុនា ថា «​យប់មិញ​យើង​បាន​នាំខ្លួន​មនុស្ស​៣​នាក់ បាន​ជួបជុំគ្នា​ផឹកស៊ី​បើក​ធុងបាស់​កន្ទុយ​ឡាន​មាន​​ភ្លើង​ផង​បង្ក​ការរំខាន​សឹង​ឆ្លង​ភូមិ​។​ ដល់​ពេល​អីចឹង​យើង​បាន​នាំគ្នា​ពួកគាត់​ទៅមក​កាន់​អធិការ​ខណ្ឌ​ពោធិ​សែន​ជ័យ​»​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបាន​បន្តទៀតថា ​បុរស​ទាំង​៣​នាក់​នោះ​ សមត្ថកិច្ច​មិនបាន​ដាក់ទោស​ពិន័យ​ ឬ​ប​ញ្ជូ​ន​ទៅ​តុលា​ការ​ទេ ​គ្រាន់តែ​ធ្វើការ​អប់រំ​ណែនាំ​និង​ធ្វើ​កិច្ចសន្យា​ឱ្យ​បញ្ឈប់​ធ្វើ​ទង្វើ​បែបនេះ​ជា​បន្តទៀត​។​

យ៉ាងណាក៏ដោយ លោកវរសេនីយ៍ឯក សាន សុខ​សីហា បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​អនុវត្ត​វិធានា​ការ​ ៣​ការពារ​និង​៣​កុំ​ទាំងអស់គ្នា​ ដើម្បី​បង្ការ​និង​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩​ក៏ដូចជា​កាត់ផ្តាច់​ព្រឹត្តិការណ៍​២០​កុម្ភៈ​ឱ្យបាន​លឿនបំផុត​។​

លោកវរសេនីយ៍ឯក សាន សុខ​សីហា បានបន្តទៀតថា«​ប្រសិនជា​មិនមាន​ការចូលរួម​ពី​បងប្អូន​ប្រជាពលរដ្ឋ​ទេ វា​ពិតជា​មានការ​លំបាក និង​មិនអាច​ឈានទៅ​កាត់ផ្តាច់​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​បានឡើយ​»​។​

គួរ​បញ្ជាក់ថា​ កាលពី​យប់មិញ​ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហេង រតនា ស្នងការរង​ទទួល​ដឹកនាំ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​បាន​ដឹកនាំ​កម្លាំងធ្វើការ​នាំខ្លួន​បុរស​ទាំង​៣​នាក់​យកមក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយសារ​ពួកគាត់​បាន​ជួបជុំ​ផឹកស៊ី​ចាក់ធុងបាស់​បើក​សម្លេង​រំខាន​អ្នកជិត​ខាងនៅ​ចំ​កណ្តាលផ្លូវ​លំ ភូមិ​ព្រៃ​ព្រីង​ខាងជើង​១ ស​ង្តា​ត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំ​ពេញ ដែលជា​តំបន់​ប្រឈម​ខ្ពស់​ក្នុង​ការឆ្លង​រាលដាល​វីរុស​កូ​វី​១៩ ៕

​អត្ថបទ ​៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម