ព័ត៌មានជាតិ
រថយន្ត ៣ គ្រឿងព្រលះគ្នាខណៈភ្លៀងកំពុងធ្លាក់ របួសមនុស្ស ៨ នាក់
យ៉ាងហោចណាស់ក៏មានមនុស្សចំនួន ៥ នាក់រងរបួសធ្ងន់ និង ៣ នាក់ទៀតរបួសស្រាល ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ៣ គ្រឿងព្រលះគ្នាពេលមេឃកំពុងភ្លៀង។

ហេតុការណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង ១៦ និង ៣៩ នាទី ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២១ លើកំណាត់ផ្លូវជាតិលេខ ៣ កំពត-ភ្នំពេញ ចន្លោះបង្គោលគីឡូម៉ែត្រ ១៣៨-១៣៩ រវាងរថយន្ត និងរថយន្ត ចំនួន ៣ គ្រឿង បុកតគ្នា ទិសដៅផ្ទុយគ្នា។

យោងតាមប្រភពព័ត៌មានពី សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា គ្រោះថ្នាក់នេះបង្កឡើងដោយរថយន្ត ៣ គ្រឿងប៉ះទង្គិចគ្នា រួមមាន ៖
ទី ១-បង្កឡើងដោយរថយន្តម៉ាក LX-570 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2B-3456 ធ្វើដំណើរពីលិចទៅកើត។ បើកបរដោយឈ្មោះ លឹម ស៊ីឌឿន ភេទប្រុស អាយុ ៤២ ឆ្នាំ នៅភូមិហនុមាន ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ បើកជែងចូលទៅចំណែកផ្លូវម្ខាងទៀត ទើបជ្រុលទៅប៉ះទង្គិចជាមួយរថយន្ត ១ គ្រឿងទៀត ដែលបើកមកពីកើតទៅលិច(ផ្ទុយគ្នា) ធ្វើឲ្យរថយន្តLX-570 ខូចខាតកម្រិតធ្ងន់ ហើយអ្នកបើកបររងរបួសស្រាល។ ចំណែកអ្នករួមដំណើរជាមួយ ៣ នាក់ ជាជនជាតិចិន ២ នាក់ រងរបួសធ្ងន់ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញ។
ទី ២-រថយន្តម៉ាកដេវូ ពណ៌ស ខៀវ ពាក់ស្លាកលេខកណ្ដាល 2A-2578 កន្ទុយរ៉ឺម៉ក ពាក់ស្លាកលេខកំពង់ស្ពឺ 4A-0425 បើកបរដោយឈ្មោះ ជុំ គង់ ភេទប្រុស អាយុ ៣៤ ឆ្នាំ នៅភូមិខ្សុំ ឃុំបន្ទាយដែកស្រុកកៀនស្វាយ ខេត្តកណ្ដាល រងរបួសបាក់ដៃឆ្វេង បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពត មានទិសដៅពីលិចទៅកើត។
ទី ៣-រថយន្តម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A-1314 បើកបរដោយឈ្មោះ មាង សារ័ត្ថ ភេទប្រុស អាយុ ២១ ឆ្នាំ រស់នៅភូមិទឹកក្រហម ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត របួសធ្ងន់។ អ្នករួមដំណើរ ២ នាក់ ឈ្មោះ មាង សារ៉ូ ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិទឹកក្រហម ឃុំកណ្ដោល ស្រុកឈូក ខេត្តកំពត រងរបួសធ្ងន់ និង ម្នាក់ទៀតមិនបានស្គាល់ឈ្មោះ។ អ្នកទាំង ៣ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពត។

បច្ចុប្បន្ន វត្ថុតាងរថយន្តទាំង ៣ គ្រឿង សមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មី ជាបណ្ដោះអាសន្ន៕
អត្ថបទ ៖ សេង ណារិទ្ធ



-
កីឡា១១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


