Connect with us

ព័ត៌មានជាតិ

អាវុធហត្ថ​រាជធានី ​បញ្ជូន​ជនសង្ស័យ២​នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

បានផុស

នៅ

កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២១ បាន​បញ្ជូន​សង្ស័យចំនួន២​នាក់ទៅ​តុលាការ​ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ក្រោយពី​កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជ​អាវុធហត្ថ​ខណ្ឌ​កំបូល ធ្វើការ​បង្ក្រាបបាន​ជាក់​ស្តែង​ នៅ​ចំណុច​រោង​កម្មករសំណង់ ស្ថិតក្នុងភូមិ​ថ្មដា សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រាប់​ឲ្យដឹងថា ជនសង្ស័យ​ទាំង២​នាក់ ១/​ឈ្មោះ ឌុ​ក ធែ​ល ភេទប្រុស អាយុ៣២ ឆ្នាំ​មុខរបរមិន​ពិតប្រាកដ (​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​) បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ថ្មដា សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​ ២/​ឈ្មោះ តូច វណ្ណៈ ភេទ ប្រុស អាយុ៣៥​មុខរបរ មិន​ពិតប្រាកដ (​មាន​សារធាតុ​ញៀន​) ទីលំនៅ​បច្ចុប្បន្ន ស្នាក់នៅ​ភូមិ​ថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានី​ភ្នំពេញ ចាប់យក​នូវ​វត្ថុតាង ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន២០​កញ្ចប់ (០១​កញ្ចប់​ធំ ១៩​កញ្ចប់​តូច​) និង​សម្ភារៈ​សម្រាប់​សេព​គ្រឿងញៀន​មួយចំនួនទៀត ។​

ជនសង្ស័យ​ទាំង​០២​នាក់​បាន​យក​សំណាក​ដោយ​ប្រើ​ឧបករណ៍​តេស្ត​រហ័ស ( Rapit Test) លទ្ធផល​អវិជ្ជមាន​កូ​វីដ​-១៩ ៕

​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម