Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​នឹង​ដក​ការ​បិទ​ខ្ទប់​ផ្នែក​ខ្លះ​នៃ​ភូមិ​ព្រៃទា​១ នៃ​សង្កាត់​ចោមចៅ​ទី​៣​ លែង​ជា​តំបន់​លឿងទុំ​នៅ​ចុង​សប្តាហ៍​នេះ

បានផុស

នៅ

​លោក វ៉ា​ សារឿន ចៅសង្កាត់​ចោមចៅ​ទី​៣ បាន​អះអាង​ប្រាប់​កម្ពុ​ជាថ្មី​ថា ផ្នែក​ខ្លះ​នៃ​ភូមិ​ព្រៃទា​១ នៃ​សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដែល​បាន​បិទ​ខ្ទប់​កាលពី​ចុងខែ​ឧសភា​នោះ​នឹងត្រូវ​បិទ​បញ្ចប់​លែង​ជា​តំបន់​លឿងទុំ​ នៅ​ថ្ងៃទី​១៩​ ខែមិថុនា​ ឆ្នាំ​២០២១​ខាងមុខនេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម លោក វ៉ា​សាវឿន ការ​ដក​តំបន់​នេះ​លែង​ជា​តំបន់​លឿងទុំ​ដោយសារ​ស្ថានភាព​ការឆ្លង​រាលដាល់​នៅ​តំបន់​នេះ​ មាន​ភាព​ធូរស្រាល​ឡើងវិញ​ហើយ​ពិសេស​រោងចក្រ​ជាច្រើន​នៅ​ម្តុំ​ក្បែរ​នោះ ​ក៏​ត្រូវ​បាន​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើងវិញ​អស់ហើយ​ដែរ​។​

​លោក​បាន​បន្ត​ថា​«​បើទោះបីជា​អាជ្ញាធរ​បិទ​បញ្ចប់​ការបិទ​ខ្ទប់ ​ក៏ដោយ​ក៏​ផ្សារ​ព្រៃទា​ដែល​ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ភូមិ​ព្រៃទា​១​ ក៏​នៅ​មិនទាន់​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើងវិញ​ដែរ​ដោយសារ​ផ្សារ​នេះ ​ជា​ផ្សារ​មិន​រៀបរយ​ខ្លាច​បើក​ដំណើរការ​ទៅ​អាច​មាន​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​ឡើងវិញ​»​។​

​សាលា​រាជធានី​ភ្នំពេញ​បានសម្រេច ស្ដីពី​ការកំណត់​ផ្នែក​ខ្លះ​នៃ​ភូមិ​ផ្សារ​តូច នៃ​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ និង​ផ្នែក​ខ្លះ​នៃ​ភូមិ​ព្រៃទា​១ នៃ​សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែលមាន​អត្រា​ការឆ្លង​កើនឡើង​ថ្មី ជា “​តំបន់​លឿងទុំ​” សម្រាប់​រយៈពេល ១៤​ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃទី​២៧ ខែឧសភា រហូតដល់​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២១​ហើយ​បន្ត​រយៈពេល​១០​ថ្ងៃ​ទៀត​រហូតដល់​ថ្ងៃទី​១៩​ខែមិថុនា​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។

​ថ្មីៗ​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​កំណត់​ផ្នែក​ខ្លះ​នៃ​ភូមិ​ចោមចៅ​៣ នៃ​សង្កាត់​ចោមចៅ​ទី​២ និង ផ្នែក​ខ្លះ​នៃ​ភូមិ​ត្រពាំង​ពោធិ៍ ផ្នែក​ខ្លះ​នៃ​ភូមិ​ព្រៃ​ព្រីង​ខាងជើង​២ និង ផ្នែក​ខ្លះ​នៃ​ភូមិ​ជម្ពូ​វ័ន​២ នៃ​សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា “​តំបន់​លឿងទុំ​” សម្រាប់​រយៈពេល ១៤​ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ​នា​ថ្ងៃទី​១០ រហូតដល់​ថ្ងៃទី​២៣ ខែ​មិថុនា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។

​ជាមួយគ្នានេះដែរ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ផ្អាក​រោងចក្រ​សកម្ម​ភាពជា​បណ្ដោះអាសន្ន​រោងចក្រ​ចំនួន​៣​ពី​៦​ថ្ងៃ​ទៅ​៧​ថ្ងៃ​រួមមាន ​ទី​១.​សិប្បកម្ម​វេច​ខ្ចប់​សំលៀកបំពាក់​ធាន​ឈឹង ​ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​អង្គា​ផុស​សង្កាត់​ទួល​សង្កែ​។​ ទី​២. ក្រុមហ៊ុន ធី​អិ​ល អ៊ែរ អិ​ច​ប្រេ​ស​ឯ​.​ក មាន​ទីតាំង​ស្ថិតនៅ​អាគារ​លេខ​៣៤៥ ផ្លូវ ២១៥​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក​ និង ទី​៣.​រោងចក្រ ឃី​នស៍ ថេ​ក​ស្គាយ (​ខេ​បូ​ឌា​)​ឯ​.​ក​ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ក្បាលដំរី​សង្កាត់​កា​កាប​ទី​២​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​៕

អត្ថបទ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣៦ នាទី មុន

“BANG BANG BANG” ក្លាយជាវីដេអូចម្រៀងទី១របស់ក្រុម Big Bang ដែលមានអ្នកចូលមើលលើស ៦០០លានដងលើ YouTube

ជីវិតកម្សាន្ដ១ ម៉ោង មុន

ក្រុម K-Pop ថ្មីចំនួន៨ នឹងបង្ហាញវត្តមានក្នុងពេល ឆាប់ៗ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ចូលរោងការស្អែក កូនក្រមុំ Weir បញ្ចេញរូប Pre-Wedding បន្ថែម

ព័ត៌មានជាតិ៣ ម៉ោង មុន

អង្គការទេសចរណ៍ពិភពលោក កោតសរសើរចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជា

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ប្រជាពលរដ្ឋ​នៅ​ខណ្ឌដង្កោ បាត់​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី និង​ផ្ទះសម្បែង​ច្បាប់ដើម​១ និង​មិន​ទទួលខុសត្រូវ​ចំពោះ​អ្នក​ដែល​រើស​បាន ហើយ​យកទៅ​ប្រើប្រាស់​ខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម