ព័ត៌មានជាតិ
ឃ្លាំងស្តុកទំនិញរបស់អាជីវករខ្មែរ នៅផ្សាររ៉ុងក្លឿ ត្រូវអគ្គិភ័យឆាបឆេះទាំងស្រុងកាលពីយប់មិញ
ឃ្លាំងស្តុកទំនិញរបស់អាជីវករខ្មែរ នៅផ្សាររ៉ុងក្លឿប្រទេសថៃ ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង នៅវេលាម៉ោង៩យប់នាទី កាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ដែលស្ថិតនៅទល់មុខផ្សារBig-Cស្ថិតក្នុងភូមិដងងូ ឃុំប៉ារ៉ៃ ស្រុកអរញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។
សមត្ថកិច្ចថៃបានឲ្យដឹងថា ឃ្លាំងដែលឆេះនេះ ជាឃ្លាំងដែលខ្មែរបានជួលទុកដាក់កម្រាលព្រំ កន្ទេលធំ និងខោអាវគីម គឺឃ្លាំងK-72និងK73។ សមត្ថកិច្ចថៃបញ្ជាក់ថា បើយោងតាមអ្នកយាមឃ្លាំងបានរៀបរាប់ប្រាប់ថា មុនកើតហេតុ មានការឆ្លងចរន្តអគ្គិសនីពីលើដំបូងឃ្លាំង និងមានផ្កាភ្លើងធ្លាក់មកលើឃ្លាំង ក៏មានអគ្គិភ័យឆាបឆេះតែម្តង ហើយក្នុងឃ្លាំងនោះផ្ទុករបស់សុទ្ធតែជាក្រណាត់ ដែលបណ្តាលឲ្យមានការឆាបឆេះលឿនខ្លាំង ធ្វើឲ្យឃ្លាំងចំនួនពីរត្រូវខូចខាតទាំងស្រុងតែម្តង។


សមត្ថកិច្ចថៃបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ នៅមិនទាន់អាចសន្និដ្ឋានបានទេថា អគ្គីភ័យនេះឆាបឆេះ ដោយមូលហេតុអ្វីពិតប្រាកដនៅឡើយ ដោយចាំមកពិនិត្យនៅព្រឹកនេះសិន។ តែបើយោងតាមពលរដ្ឋខ្មែរ ដែលនៅនឹងឃ្លាំងផ្ទាល់សន្និដ្ឋានថា ទាំងសំបកឃ្លាំងនិងសម្ភារៈ ដែលបានបំផ្លាញដោយអគ្គិភ័យនេះ អស់ទឹកប្រាក់សរុបប្រមាណមិនតិចជាង៥.០០០.០០០បាត៕


អត្ថបទ៖ វ៉ាន់ ណាង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»



