ព័ត៌មានជាតិ
រថយន្តមួយគ្រឿងដឹកមាន់ចម្រុះពីថៃ ត្រូវអគ្គនាយកដ្ឋានសុខភាពសត្វ ឃាត់បាននៅស្រុកសូទ្រនិគម
ខេត្តសៀមរាប៖ រថយន្តមួយគ្រឿងដឹកសត្វមាន់ចំម្រុះត្រូវបានកម្លាំងសមត្ថកិច្ចស្ទាក់ចាប់បាន នៅតាមផ្លូវជាតិលេខ៦ ជិតផ្សារដំដែក ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប។ ករណីនេះបានកើតឡើងកាលពីម៉ោង០៧ និង០៥នាទីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។

ក្រោមការបញ្ជាផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឱ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយធ្វើការសហការជាមួយក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វរបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានចុះស្ទាក់ចាប់រថយន្តមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ ៣B ៤៩៤២ ដឹកសត្វមាន់ជម្រុះយកស៊ុត ចំនួន ២២២តាកា ស្មើនឹង១,៩៩៨ក្បាល ដឹកចេញពីប្រទេសថៃ ចូលមកកម្ពុជាតាមច្រកបឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់ (តាមការឆ្លើយបញ្ជាក់របស់អ្នកបើកបររថយន្តដឹកសត្វមាន់) ត្រូវបានក្រុមការងារស្ទាក់ចាប់នៅចំណុចខាងលើ។

ក្រុមការងារបានបញ្ជូនបទល្មើស និងវត្ថុតាងទាំងនោះទៅរក្សាទុកនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។
អត្ថនបទ៖ គឿនវេត


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១៦ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


