ព័ត៌មានជាតិ
ឯកឧត្តម លីវ សុភក្ត្រា បាន ឧបត្ថម្ភ១៥ម៉ឺនម៉ាស ដល់រដ្ឋបាលខេត្ត ដើម្បីយកទៅចែកដល់ក្រុមគ្រូពេទ្យសមរភូមិមុខ
ឯកឧត្តម លីវ សុភក្ត្រា អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាសមាជិករាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ បាននាំយកម៉ាសពេទ្យ ចំនួន១៥ម៉ឺនម៉ាស ឧបត្ថម្ភដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីយកទៅចែកដល់ក្រុមគ្រូពេទ្យសមរភូមិមុខ កាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងសាលាខេត្តបន្ទាយមានជ័យ។
ឯកឧត្តម លីវ សុភក្ត្រា បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ម៉ាសពេទ្យចំនួន១៥ម៉ឺនម៉ាសនេះ បាននាំយកមកប្រគល់ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីជាការរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ឯកឧត្តម លីវ សុភក្ត្រា បានប្រាប់បញ្ជាក់ឲ្យដឹងបន្តថា ក្នុងកាលៈទេសៈសម័យកូវីដ១៩ កំពុងរាតត្បាតពេញប្រទេស យើងដឹងថាអ្នកណាក៏មានភាពតានតឹងនិងជំងឺកូវីដ១៩នេះដែរ ប៉ុន្តែក៏ត្រូវជឿជាក់ថា យើងទាំងអស់គ្នាមិនអាចអស់សង្ឃឹមត្រូវតែតស៊ូជានិច្ច។

លោកបានបញ្ជាក់ឲ្យដឹងបន្តថា ក្នុងឆ្នាំ២០២០ បន្តដល់ឆ្នាំ ២០២១នេះដោយសារជម្ងឺកូវីដ-១៩ផ្ទុះឡើងពាសពេញពិភពលោកពិសេសប្រទេសកម្ពុជានោះតម្រូវឲ្យយើងទាំងអស់គ្នាត្រូវពាក់ម៉ាស់ និងលាងដៃនិងអាល់កុល ជែលពិសេស ជំងឺនេះឆ្លងលឿនគឺមនុស្សចាស់ អ្នកមានជំងឺផ្សេងបើយើងមិនការពារវាដូចជាក្នុងទីប្រជុំជនក្នុងផ្សារ ទីវត្តអារាម កន្លែងទីប្រជុំជនត្រូវពាក់ម៉ាស់ជានិច្ច ពិសេសកន្លែងដែលសប្បាយ ហើយត្រូវជៀសវាងឲ្យឆ្ងាយនូវការចូលរួមផឹកស៊ី កម្មវិធី ការ បុណ្យទានផ្សេងៗ ព្រោះជំងឺនេះវាងាយនិងឆ្លងណាស់ហើយបើសង្ស័យថា មានជំងឺនេះឆ្លងហើយត្រូវទៅមណ្ឌលសុខភាពឲ្យអ្នកជំនាញធ្វើការពិនិត្យត្រូវនៅដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ កុំដើរចម្លងដល់អ្នកដទៃឲ្យសោះ។


ក្នុងនោះ អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លីវ សុភក្ត្រា ដែលជានិច្ចកាលតែងតែនាំយកអំណោយស្បៀងជាអង្ករ គ្រឿងឧបភោគបរិភោគសម្រាប់ប្រើប្រាស់ ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ជាច្រើនមកចូលរួមជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យនាពេលកន្លងមកផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ



