សិស្សានុសិស្ស​ត្រេកអរ ក្រោយ​សម្ដេច​ប្រកាស​បើក​សាលា​រៀន​វិញ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សិស្សានុសិស្ស​ត្រេកអរ ក្រោយ​សម្ដេច​ប្រកាស​បើក​សាលា​រៀន​វិញ

Published

on

ក្រោយ​ពី​មាន​ព្រឹត្តិការណ៍​៣​វិច្ឆិកា បាន​ធ្វើ​ឲ្យ​ក្រសួង​ ស្ថាប័ន និង​កន្លែង​កម្សន្ត​ជា​ច្រើន​បាន​បិទ។ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ឲ្យ​ដំណើរ​ការ​ឡើង​វិញ ក្រោយ​ការ​ធ្វើ​តេស្ត​ដំណាក់​កាល​ទី​៤ ទទួល​បាន​ជោគជ័យ។

តាម​រយៈ​ការ​បង្ហោះ​សារ​តាម​ផេក​ហ្វេកប៊ុក​ផ្លូវ​របស់​សម្ដេច បាន​បញ្ជក់​ពី​ការ​បើក​សាលា​ឲ្យ​សិស្សានុសិស្ស​បាន​ចូល​រៀន​វិញថា ” យើង​បិទ​បញ្ចប់​ព្រឹត្តិការណ៍​៣​វិច្ឆិកា សំដៅ​ឲ្យ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រៀបចំ​បើក​សាលារៀន និង​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ឡើងវិញ ព្រមទាំង​ធ្វើ​ឲ្យ​សភាពការណ៍​គ្រប់​ផ្នែក​គ្រប់​វិស័យ​វិល​ទៅ​រក​ភាព​ប្រក្រតី​ដូច​មុន​ថ្ងៃ​៣​វិច្ឆិកា​ឡើងវិញ តែ​ការ​ប្រយុទ្ធ​ជាមួយ​កូ​វីដ​-១៩​នៅតែ​ជា​អាទិភាព​នៃ​ការងារ​របស់​យើង​ទាំងអស់​គ្នា​ដដែល​”។​

​ព្រឹត្តិការណ៍​៣ វិច្ឆិកា នឹង​ត្រូវ​បិទ​បញ្ចប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ពេលវេលា​ដូច​ខាង​ក្រោម​៖

១.​ សម្រាប់​ថ្ងៃ​១៩ វិច្ឆិកា ២០២០ មាន​រាជធានី​ភ្នំពេញ​ចំនួន​១៥៦៩​នាក់ (​មាន​ជនជាតិ​ហុង​គ្រី​ចំនួន​៥​នាក់​)​ដោយ​រាប់ទាំង​អ្នក​វិជ្ជមាន​៤​នាក់ ក្នុង​នោះ​ជាសះស្បើយ​១​នាក់ និង​៣​នាក់​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូ​វៀត​ ដែល​មាន​ទាំង​អគ្គរដ្ឋទូត​ហុង​គ្រី​ម្នាក់​ផង​។ ខេត្ត​កណ្តាល ​ចំនួន​៦៧​នាក់ ខេត្ត​ពោធិ៍សាត់​ ចំនួន​៤០​នាក់ ខេត្ត​ព្រៃវែង​ចំនួន ២៣ នាក់ ខេត្តកំពង់ធំ​ចំនួន​៣​នាក់​។​

២.​ សម្រាប់​ថ្ងៃ​២១​វិច្ឆិកា​២០២០ គឺ​ខេត្ត​កំពង់ឆ្នាំង ​ចំនួន​១១​នាក់​។​

៣.​ សម្រាប់​ថ្ងៃ​២៣​វិច្ឆិកា មាន​ខេត្ត​កែប ចំនួន​១៨​នាក់ ខេត្ត​ព្រះសីហនុ​ ចំនួន ៤០​នាក់ ខេត្ត​កំពង់ចាម​ចំនួន​១​នាក់​។​

៤. ​សម្រាប់​ថ្ងៃ ២៥​វិច្ឆិកា ២០២០​មាន​ខេត្ត ព្រះវិហារ ​ចំនួន​២០​នាក់ ខេត្ត​រតនគិរី ​ចំនួន​១០​នាក់​។​

​ក្នុងអំឡុងពេល​ផ្ទុះ​ព្រឹត្តិការណ៍​៣​វិច្ឆិកា គ្រឹះស្ថានសិក្សា​នៅភ្នំពេញ​និង​ខេត្ត​កណ្ដាល ត្រូវ​បាន​បិទ​ផ្អាក​រយៈពេល​២ សប្តាហ៍ ដោយ​មិន​មាន​ការកំណត់​នៃ​ការបើក​ឡើងវិញ ទាំង​គ្រឹះស្ថាន​សាធារណៈ និង​ឯកជន ដែល​ក្នុង​នោះ​គ្រឹះស្ថានសាធារណៈ​ចំនួន​៩ និង​សាលា​រដ្ឋ​ចំនួន​១០ ត្រូវបាន​រកឃើញថា មានការ​ប៉ះពាល់​ដោយផ្ទាល់ និង​ប្រយោល ជាមួយនឹង​ព្រឹត្តិការណ៍ ៣​វិច្ឆិកា៕​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុខភាព7 hours ago

សារ៉ាយសមុទ្រ ផលិតផលបំប៉នសុខភាព គ្មានប្រសិទ្ធភាពព្យាបាលជំងឺ…ទេ

កីឡា8 hours ago

សឹង​មិន​គួរ​ឲ្យ​ជឿ ! កីឡាករ​ទម្ងន់​ធ្ងន់​កូរ៉េខាងត្បូង Kang Ji Won ផ្ដួល​ជើង​ខ្លាំង​អ៊ីរ៉ង់ Aliakbari ត្រឹម​ទឹក​ទី​១

ព័ត៌មានជាតិ8 hours ago

ដំណឹងល្អ!! ​មន្ត្រី​រាជការ​និង​បុគ្គលិកផ្តល់​សេវាកម្ម​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​ អាច​ទៅ​ចាក់​វ៉ាក់សាំង​នៅ​មន្ទីរពេទ្យ​រដ្ឋ​

ព័ត៌មានជាតិ9 hours ago

អភិបាលខេត្ត​ព្រៃវែង​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន កម្មវិធី​អាពាហ៍ពិពាហ៍ និង​ពិធីជប់លៀង​ផ្សេងៗ

ចរាចរណ៏10 hours ago

គោយន្ត​កែច្នៃ​ជ្រុល​ទៅបុក​ម៉ូតូ​ បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​បាន​ស្លាប់ និង ៤​នាក់​ទៀត​របួសធ្ងន់​ស្រាល​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services