ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី អំពាវនាវអាជីវករលក់ចំណីអាហារនៅតាមសាលារៀន សូមគិតគូរអំពីបញ្ហាសុខភាពរបស់សិស្សានុសិស្ស
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់អាជីវករលក់ដូរចំណីអាហារ នៅតាមសាលារៀន សូមគិតគូរអំពីបញ្ហាសុខភាពរបស់សិស្សានុសិស្ស ដែលជាអ្នកបរិភោគ។ ការអំពាវនាវនេះ គ្រាដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ៥តុលា ២០២៣ នាព្រឹកថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៣នេះ។

សម្ដេចនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា «សុខភាពនេះ ខ្ញុំសូមអំពាវនាវផងដែរដល់បងប្អូន ដែលលក់ដូរនៅតាមសាលា គួរគិតមើលអាហ្នឹងផង តាមលទ្ធភាពព្រោះសាលាមួយៗ ខ្ញុំមិនទៅឲ្យក្រសួងអប់រំទៅពិន័យទៅអីទេ ប៉ុន្តែសូមលើកទឹកចិត្តឲ្យគិត អាហារអីឧទាហរណ៍ថា អាខ្លាញ់អីច្រើនពេកហ្នឹង កុំនេះវាយើងលក់ដូចតែគ្នាតើ ប៉ុនរវាងចេកអាំង និងចេក ចៀន ចេកចៀនឆ្ញាញ់ជាងហើយ ប៉ុនពេលខ្លះយើងលើកទឹកចិត្តលក់ចេកអាំងច្រើនតិចទៅ វាអត់សូវលំបាក»៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


