ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងអប់រំ ៖ សាលារៀននៅភ្នំពេញនិងទីរួមខេត្តកណ្តាលនឹងបើកឡើងវិញក្រោយបិទបញ្ចប់ព្រឹត្តិការណ៍០៣វិច្ឆិកា
ភ្នំពេញ ៖ លោករស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍នៅរសៀលថ្ងៃទី១៨វិច្ឆិកានេះថា សាលារៀននៅរាជធានីភ្នំពេញនិងនៅទីរួមខេត្តកណ្តាលនឹងបើកដំណើរការឡើងវិញ ក្រោយបិទបញ្ចប់ព្រឹត្តិការណ៍០៣វិច្ឆិកា។
លោកបានបន្តថា «ក្រសួងអប់រំ យុវជន និងកីឡាគោរពទទួលអនុវត្តតាមការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលដើម្បីរៀបចំបើកដំណើរការសាលារៀនឡើងវិញនៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាលក្រោយបិទបញ្ចប់ព្រឹត្តិការណ៍ ០៣ វិច្ឆិកា»។

លោកបានបន្តទៀតថា គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជននៅទូទាំងប្រទេស ត្រូវបន្តអនុវត្តវិធានការសុវត្ថិភាពសុខភាពឲ្យបានខ្ជាប់ខ្ជួនតាមគោលការណ៍ប្រតិបត្តិស្តង់ដារបស់ក្រសួងអប់រំ យុវជន និងកីឡា និងតាមការណែនាំរបស់ក្រសួងសុខាភិបាល។
សម្ដេចតេជោហ៊ុន សែន បានបង្ហោះសារតាមផេកហ្វេកប៊ុកផ្លូវការដោយបញ្ជក់ពីការបើកសាលារៀននិងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ ក្រោយបិទបញ្ចប់ព្រឹត្តិការណ៍០៣វិច្ឆិកានេះ។
សម្តេចបានបន្តថា« យើងបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា សំដៅឲ្យក្រសួងអប់រំយុវជន និងកីឡាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំបើកសាលារៀន និងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈឡើងវិញ ព្រមទាំងធ្វើឲ្យសភាពការណ៍គ្រប់ផ្នែកគ្រប់វិស័យវិលទៅរកភាពប្រក្រតីដូចមុនថ្ងៃ៣វិច្ឆិកាឡើងវិញ តែការប្រយុទ្ធជាមួយកូវីដ-១៩នៅតែជាអាទិភាពនៃការងាររបស់យើងទាំងអស់គ្នាដដែល»។
គួរបញ្ជាក់ថា ក្នុងអំឡុងពេលផ្ទុះព្រឹត្តិការណ៍៣វិច្ឆិកានេះក្រសួងអប់រំយុវជននិងកីឡាបានផ្អាកសាលារៀនរដ្ឋនិងឯកជននៅរាជធានីភ្នំពេញនិងនៅទីរួមខេត្តកណ្តាលរយៈពេលពីរសប្តាហ៍ចាប់ពីថ្ងៃទី៨ខែវិច្ឆិកាកន្លងទៅ។
ក្នុងនោះមានគ្រឹះស្ថានសាធារណៈចំនួន៩ និងសាលារដ្ឋចំនួន១០ ត្រូវបានរកឃើញថា មានការប៉ះពាល់ដោយផ្ទាល់ និងប្រយោល ជាមួយនឹងព្រឹត្តិការណ៍ ៣វិច្ឆិកា៕
ដោយ ៖ សំអឿន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


