Connect with us

ព័ត៌មានជាតិ

អ្នកដំណើរជ្រកភ្លៀងក្រោមស្ពានអាកាសក្បាលថ្នល់ ប្រឈមហានិភ័យពីរថយន្តធុនធំដាច់ហ្វ្រាំង

បានផុស

នៅ

ពិតជាគួរឲ្យបារម្មណ៍ខ្លាំងណាស់ចំពោះអ្នកធ្វើដំណើដែលនាំគ្នាជ្រកភ្លៀងក្រោមស្ពានអាកាសក្បាលថ្នល់។ ជាក់ស្តែងនៅរសៀលថ្ងៃទី២២ ខែមិថុនា មេឃធ្លាក់ភ្លៀងខ្លាំងហើយអ្នកធ្វើដំណើរដែលចុះពីលើស្ពានព្រះមុនីវង្សចាស់បាននាំគ្នាមកជ្រោកក្រោមស្ពានអាកាសក្បាលថ្នល់ដែលងាយនឹងជួបគ្រោះថ្នាក់ពេលដែលរថយន្តធុនធំដាច់ហ្វ្រាំងមកបុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូលហេតុដែលព្រួយបារម្មណ៍ពីការគ្រោះថ្នាក់នេះ ព្រោះកន្លងមកតែងមានរថយន្តដាច់ហ្វ្រាំងចុះពីលើស្ពានបង្កឲ្យមានអ្នកស្លាប់និងរងរបួសញឹកញាប់ណាស់នៅចំណុចគល់ស្ពាននិងក្រោមស្ពានអាកាសក្បាលថ្នល់នេះ។ គួរបញ្ជាក់ថាទីតាំងខាងលើស្ថិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញ៕

នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម