Connect with us

ព័ត៌មានជាតិ

លួច​ទូរសព្ទ​បាន​ហើយ​តែ​រត់​មិន​រួច ​ម្ចាស់​ឃាត់ខ្លួន​ប្រគល់​ជូន​សមត្ថកិច្ច​

បានផុស

នៅ

ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​យក​ទូរសព្ទ​ពី​ស្ត្រី​ម្នាក់​បានសម្រេច​ ខ​ណៈ​នាង​កំពុង​លង់លក់​ក្នុង​បន្ទប់​ជួល​ដោយ​មិនបាន​បិទ​ទ្វារ ហើយ​ព្យាយាម​គេចខ្លួន​តែ​ត្រូវ​ជនរងគ្រោះ​ស្រែក​ឆោឡោ​ ត្រូវ​ប្រជាពលរដ្ឋ​ឃាត់​ជាប់​ប្រគល់​ជូន​សមត្ថកិច្ច​ នៅ​វេលា​ម៉ោង​១១​ព្រឹក​ ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១ នៅ​បន្ទប់​ជួល​លេខ​១១ ជាន់​ទី​៣ ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជនសង្ស័យ​ឈ្មោះ ​អ៉ឹម ហេង ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​មុខ របរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ​ អេង ស៊ីន​ន់ ភេទ​ស្រី ​អាយុ​៣៦​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល​លេខ​១១​ជាន់​ទី​៣ ក្នុងភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

​តាម​សម្តី​ជនរងគ្រោះ​បានឱ្យដឹងថា មុនពេល​កើត​ហេតុរូប​គាត់​បាន​សម្រាក​នៅ​ក្នុង​បន្ទប់​ដោយ​មិនបាន​ចាក់​គន្លឹះ​ទេ ហើ​យ​ទុក​ទូរសព្ទ​ម៉ាក​Oppo​ក្បែរ​ខ្លួន ខ​ណៈ​ដែល​លង់លក់​ស្រាប់តែ​ឭ​សំឡេង​មនុស្ស​ដើ​រ​ ពេលនោះ​គាត់​ខំ​បើក​ភ្នែក​មើល​ក៏​ឃើ​ញ​ជនសង្ស័យ​ម្នាក់​ចូល​មក​និង​ធ្វើ​សកម្មភាព​លួច​យក​ទូរសព្ទ​គាត់​ហើយ​ដើរ​ចេញទៅ ភ្លាម​នោះ​គាត់​ក៏​ងើប​ហើយ​ស្រែក​ឆោឡោ​ឡើង​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នកជិតខាង​ឃាត់ខ្លួន​តែ​ម្តង​រួច​ប្រគល់​ជូន​សមត្ថកិច្ច​។

​បច្ចុប្បន្ន​ជនសង្ស័យ ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើ​ម្បី​ចាត់ការ​តាមច្បាប់​៕​

អត្ថបទ៖​ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម