ព័ត៌មានជាតិ
តុលាការខេត្តកណ្តាល សម្រេចឃុំខ្លួនអ្នកកាសែត៥នាក់ និងអ្នកម៉ូតូឌុបម្នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន
លោក ថោង ផល្លារង្សី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នេះ សម្រេចឃុំខ្លួនអ្នកសារព័ត៌មាន៥នាក់ ជ្រកក្រោមស្លាកសារព័ត៌មាន BATI TV NEWS និងអ្នករត់ម៉ូតូឌុបម្នាក់ សរុបទាំងអស់៦នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ «គំរាមកំហែងហែកកេរ្តិ៍» តាមមាត្រា៣៧២ និងមាត្រា៣៧៣ នៃក្រមព្រហ្មទណ្ឌ ។ ដោយឡែក ម្ចាស់ល្បែងស៊ីសង ក៏ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារផងដែរ ។
បទ «គំរាមកំហែងហែកកេរ្តិ៍» កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ១០លានរៀល ។

សូមបញ្ជាក់ថា អ្នកសារព័ត៌មាន៥នាក់ ជ្រកក្រោមស្លាកសារព័ត៌មាន BATI TV NEWS និងអ្នករត់ម៉ូតូឌុបម្នាក់សរុបទាំងអស់៦នាក់ ពាក់ព័ន្ធបទល្មើស «គំរាមកំហែងទារប្រាក់» ពីអ្នកលក់កាហ្វេ មួយកន្លែង តែមានលួចលាក់បើកល្បែងស៊ីសង ជល់មាន់តាមអនឡាញ និងត្រូវបានឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្លូវលំ ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យប្រុសស្រីចំនួន៦នាក់ រួមមាន ១. ឈ្មោះ ស៊ូ ស្រីលាភ ភេទស្រី អាយុ២៩ឆ្នាំ មុខរបរអ្នកសារព័ត៌មាន ជាម្ចាស់អាជ្ញាប័ណ្ណសារព័ត៌មាន BATI TV NEWS ។ ២.ឈ្មោះ ចាន់ ឫទ្ធី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរអ្នកសារព័ត៌មាន ។ ៣.ឈ្មោះ ផន ថា ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរអ្នកសារព័ត៌មាន។ ៤.ឈ្មោះ ច្រុង សុខនី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរអ្នកសារព័ត៌មាន។
៥.ឈ្មោះ ប្រាក់ បេន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរអ្នកសារព័ត៌មាន។ ៦.ឈ្មោះ អ៊ុក ឡា ភេទប្រុស អាយុ៥១ឆ្នាំ មុខរបររត់ម៉ូតូឌុប៕
អត្ថបទ ៖ ចាន់ មុនី






-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


