Connect with us

ព័ត៌មានជាតិ

កម្ពុជានឹងទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់១លានដូសបន្ថែមទៀតនាចុងសប្តាហ៍នេះ

បានផុស

នៅ

 ភ្នំពេញ៖ កម្ពុជា នឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន ១លានដូសទៀតនៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២១ខាងមុខនេះ។

លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិរដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍នៅរសៀលថ្ងៃទី២៣មិថុនានេះ ថា បើមិនមានការប្រែប្រួលទេ វ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ របស់សាធារណរដ្ឋប្រជាមានិតចិនចំនួន ១លានដូសទៀតនឹងដឹកមកកម្ពុជានៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២១ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី យក់ សម្បត្តិ ធ្លាប់បានប្រាប់អ្នកសារព័ត៍មានកាលពីថ្ងៃទី១៩ខែមិថុនាកន្លងទៅពេលទទួលវ៉ាក់សាំង១លានដូសនៅព្រលានយន្តហោះថាវ៉ាក់ស៊ីណូវ៉ាក់ ចំនួន២លានដូសបន្ថែមទៀត នឹងមកដល់កម្ពុជានៅសប្ដាហ៍ចុងក្រោយ នៃខែមិថុនានេះខណៈវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន៣លានដូសបន្ថែមទៀតនឹងដឹកមកដល់នៅខែកក្កដាខាងមុខនេះ។

រហូតមកដល់ពេលនេះកម្ពុជាបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួន៩០២៤០០០ដូសហើយសម្រាប់ចាក់ជួនដល់ពលរដ្ឋគោលដៅប្រមាណ១០លាននាក់ខណៈមកដល់ពេលនេះចាក់បានជាង៣៥ភាគរយ។ បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឱ្យដឹងថាក្នុងចំណោមវ៉ាក់សាំងប្រមាណជាង៩លាននាក់នោះក្នុងនោះមានវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ដែលរាជរដ្ឋាភិបាលបានបញ្ជាទិញពីរដ្ឋាភិបាលចិនចំនួន៥លាន៥០ម៉ឺនដូសសម្រាប់ចាក់លើក្រុមមនុស្សដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។

វ៉ាក់សាំងប្រភេទស៊ីណូហ្វាមដែលជាជំនួយរបស់រដ្ឋាភិបាលចិនផ្តល់ឱ្យរដ្ឋាភិបាលកម្ពុជាចំនួន២លាន២សែនដូសនិង១លានដូសទៀតបញ្ជាទិញពីចិនសម្រាប់ចាក់ដល់ក្រុមមនុស្សមានអាយុចាប់ពី១៨ឆ្នាំរហូតដល់៥៩ឆ្នាំ។ វ៉ាក់សាំងកូវីសែនដែលផលិតដោយក្រុមហ៊ុនអាស្ត្រាហ្សេនេកាតាមរយៈគម្រោងកូវ៉ាក់មានចំនួន៣២៤០០០ដូសសម្រាប់ចាក់លើក្រុមមនុ្សដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ។

វ៉ាក់សាំងជាង៩លានដូសនេះបូកទាំងវ៉ាកសាំងស៊ីណូវ៉ាក់ចំនួន១លានដូសទៀតដែលរដ្ឋាភិបាលបានបញ្ជាទិញពីរដ្ឋាភិបាលចិនបានមកដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២១នេះ។ បច្ចុប្បន្ននេះក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩កំពុងដំណើរការចាក់វ៉ាក់សាំងនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាលខេត្តព្រះស៊ីហនុនិងនៅថ្ងៃទី២១មិថុនាចាប់បើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩នៅខេត្តកោះកុងជាបន្តបន្ទាប់ទៀត។

គួរបញ្ជាក់ថាចាប់ពីថ្ងៃទី១០ខែម្ភៈឆ្នាំ២០២១រហូតមកដល់ថ្ងៃទី២២ខែមិថុនាឆ្នាំ២០២១នេះកម្ពុជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន៣៥១៧៩៤៣នាក់ស្មើនឹង៣៥.១៨ភាគរយក្នុងនោះមានអ្នកចាក់ដូសទី២បានចំនួន២៧៥៧៧៩៦នៃផែនការចាក់សរុប១០លាននាក់៕

សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម