Connect with us

ព័ត៌មានជាតិ

គ្រួសារអតីតយុទ្ធជន៨គ្រួសារ ទទួលអំណោយពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ

បានផុស

នៅ

ខេត្តកំពង់ធំ ៖ អំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវពេជ ច័ន្ទមុន្នី តាមរយះលោកឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ​ បានយកទៅចែកជូនក្រុមគ្រួសារអតីតយុទ្ធជន៨គ្រួសារ ដែលកំពុងមានជីវភាពខ្វះខាតជួបប្រទះនូវការលំបាក រស់នៅក្នុងភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅវេលារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


នៅក្នុងឱកាសចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូននោះ លោកឧត្តមសេនីយ៍ទោ ប្រធានសមាគមន៍អតីតយុទ្ធជន បានមានប្រសាសផ្តែផ្តាំផ្ញើរសួរសុខទុក្ខពីចម្ងាយពីសំណាក ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវពេជ ច័ន្ទមុន្នី ផងដែរ ដែលជានិច្ចជាកាល លោកទាំង២ តែងយកចិត្តទុកដាក់ជានិច្ច ជាមួយពលរដ្ឋក្រីក្រ ពិសេសនោះ គឺ ក្រុមគ្រួសារសាច់ញាតិរបស់អតីតយុទ្ធជន ដែលអតីតយុទ្ធជនរបស់យើង គឺ ជាវីរជនអង់អាចក្លាហាន មានចិត្តស្មោះសរ ក្នុងការលះបង់កម្លាំងកាយចិត្ត ដើម្បីបម្រើ និងការពារប្រទេសជាតិរបស់យើងទាំងអស់គ្នា ។
ទន្ទឹមនឹងនោះ លោកឧត្តមសេនីយ៍ សោម ស៊ុន ក៏បានធ្វើការណែនាំ អោយបងប្អូនទាំង៨គ្រួសារ សូមបន្តអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ពិសេស៣ការពារ និង៣កុំ របស់សម្តេចតេជោ ហ៊ុនសែន ប្រមុខថ្នាក់ដឹកនាំ នៃកម្ពុជា ដើម្បីការពារ នៃជម្ងឺកូវីដ១៩ទាំងអស់គ្នា កុំអោយមានការចម្លង ឬឆ្លងចូលមកកាន់ភូមិឃុំ ឬស្រុករបស់បងប្អូនដែលកំពុងរស់នៅ ។

សូមបញ្ជាក់ថា អំណោយដែលត្រូវបានចែកជូន ក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករចំនួន២៥គីឡូក្រាម មី១កេស ទឹកត្រី១យូ ទឹកសុទ្ធមួយយួរ  ត្រីខកំប៉ុង១យូ និងថវិកាមួយចំនួនផងដែរ ៕



អត្ថបទ ៖ ប៊ុន រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៤ នាទី មុន

ក្រុមហ៊ុនធំៗ ៦ ប្រកាសផ្ដល់ឱកាសការងារថ្មីបន្ថែមទៀត ជិត ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

ព័ត៌មានជាតិ៥៥ នាទី មុន

កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ

ព័ត៌មានជាតិ៥៨ នាទី មុន

ទីផ្សារពងទាក្នុងស្រុក កំពុងចួបបញ្ហាតម្លៃធ្លាក់ចុះ ដោយសារការនាំចូលពីក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិតពីបទឆបោក មានទ្រព្យសកម្មចាយមិនអស់នៅកណ្ដាលក្រុង

សន្តិសុខសង្គម១ ម៉ោង មុន

ប្រតិបត្តិការ​​ត្រួត​ពិនិត្យ​យានយន្ត​ដឹក​លើសទម្ងន់ ០៩ គ្រឿង​ បំពាក់​ឡូហ្គូ​ SSP, NC, DN, R និង L.M.H

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម