Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ចេញសារលិខិត​ពញ្ញាក់​ស្មារតី​កុំឱ្យយុវជន​ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ថ្ងៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាន​ថ្លែង​សារលិខិត​​ដល់​ជនរួមជាតិ​ បង្ហាញឆន្ទៈ របស់​រាជរដ្ឋាភិបាលកម្ពុជា ក្នុង​ការ​បន្ត​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ស្របតាម​កម្មវិធីនយោបាយ ផែន​ការ​ជាតិស្តីពីការត្រួតពិនិត្យគ្រឿង​ញៀន។

សារលិខិតរបស់ម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាស ប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ មានប្រសាសន៍ថា នៅឆ្នាំ២០២១នេះ បើទោះបីជាសកលលោក ឬប្រទេស​ជាតិនៅ​តែបន្តរងឥទ្ធិពល ការឆ្លងរាលដាលជំងឺកូវីដ១៩ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែរៀប​ចំប្រារព្ធទិវា​អន្តរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀនប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងកម្រិតថ្នាក់ជាតិ ក្រោមប្រធានបទ “គ្មាន​គ្រឿងញៀន និងគ្មានជំងឺកូវីដ-១៩ សហគមន៍មានសុវត្ថិភាព និងការអភិវឌ្ឍ” ក្នុងរូបភាព​ជាយុទ្ធ​នាការអប់រំ តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន តាមបណ្ដាញទំនាក់ទំនងសង្គម និងការរៀប​ចំដុត​បំផ្លាញ​គ្រឿងញៀន ដែលចាប់បាននាពេលកន្លងមក។

​នៅក្នុងសារលិខិត ចេញផ្សាយមុនមួយថ្ងៃ នៃទិវាអន្តរជាតិប្រឆាំងគ្រឿងញៀន សម្តេចតេជោ ហ៊ុន សែន បានណែនាំ​ឱ្យ​អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈបញ្ជាការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ម្ចាស់ការ ទទួលខុសត្រូវខ្ពស់ អនុវត្តការងារឱ្យមានប្រសិទ្ធភាព។

ម្យ៉ាងទៀត ស្ថាប័ន ភាគីពាក់ព័ន្ធទាំងអស់ត្រូវ ផ្សព្វផ្សាយអប់រំ បង្ការទប់ស្កាត់ បង្ក្រាប និងដោះស្រាយ​បញ្ហាដែល​មាន​ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។

សូមបញ្ជាក់ថា នៅឆ្នាំ២០២០ សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១០ ៤៦១ ករណី ដែលកើន ៦,៧៩ ភាគ​រយ ប្រៀបធៀបនឹងឆ្នាំ២០២១៩ ក្នុងនោះមានជនសង្ស័យពាក់ព័ន្ធចំនួន ២១ ៥៦៦នាក់ ត្រូវបានឃាត់ខ្លួន និងចាប់​យកគ្រឿងញៀនគ្រប់ប្រភេទបាន ៣ ៨៧៥ គីឡូក្រាម៕

អានពិស្ដារ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

ថៃ ខ្នះខ្នែងរកលុយជាង ៩២០ លានដុល្លារទិញជីចែកឲ្យកសិករខ្សត់ខ្សោយ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុនធំៗ ៦ ប្រកាសផ្ដល់ឱកាសការងារថ្មីបន្ថែមទៀត ជិត ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីផ្សារពងទាក្នុងស្រុក កំពុងចួបបញ្ហាតម្លៃធ្លាក់ចុះ ដោយសារការនាំចូលពីក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិតពីបទឆបោក មានទ្រព្យសកម្មចាយមិនអស់នៅកណ្ដាលក្រុង

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម