ព័ត៌មានជាតិ
ក្មេងស្ទាវជើងខ្លាំង១០នាក់ត្រូវសមត្ថកិច្ចបង្រ្កាប ក្រោយវាយសម្លាប់យុវជនម្នាក់នៅមុខសាលារៀនសាមគ្គី
កោះកុង៖ កម្លាំងនគរបាលអធិការដ្ឋានក្រុងខេមរភូមិន្ទ និងកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តកោះកុង បើកប្រតិបត្តិការបង្រ្កាបក្រុមក្មេងស្ទាវចំនួន១០នាក់ បន្ទាប់ពីប្រព្រឹត្តហិង្សាកាប់សម្លាប់យុវជនគូប្រកួតម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់កាលពីយប់ថ្ងៃទី២២ ខែមិថុនា កន្លងទៅ។

លោកវរៈសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុង បានឱ្យដឹងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះថា តបតាមការបញ្ជាដោយផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង កម្លាំងសមត្ថកិច្ចជំនាញប្រើពេល២៤ម៉ោង បានកំណត់មុខសញ្ញាក្រុមជនសង្ស័យនិងចុះឃាត់ខ្លួនក្រុមក្មេងស្ទាវទាំង១០នាក់នេះជាបន្តបន្ទាប់នៅតាមលំនៅដ្ឋានពួកគេ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា តាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យទាំង១០នាក់នេះ មូលហេតុដែលពួកគេហ៊ានប្រើអំពើហិង្សារហូតដល់កាប់សម្លាប់មនុស្សស្លាប់ទាំងយប់នៅមុខសាលរៀនសាមគ្គី ក្បែងសាលាសង្កាត់ដងទង់ យ៉ាងដូច្នេះ ក៏ព្រោះតែក្រុមជនរងគ្រោះជិះម៉ូតូកាត់ហ្វូងក្រុមជនសង្ស័យផឹកស៊ីសប្បាយរីករាយនៅសួនថ្មទល់មុខសាលាខេត្ត។

ក្រុមជនសង្ស័យមិនជាប់ព័ន្ធពាក់នឹងគ្រឿងញៀនទេ ដោយបច្ចុប្បន្នសមត្ថកិច្ចបានបញ្ចូនសំណុំរឿងទៅតុលាការអនុវត្តតាមនីតិវិធីរួចរាល់ហើយ។ វត្តុតាងដកហូតៈ មានម៉ូតូធ្វើសកម្មភាពចំនួន៤គ្រឿង (Dream៣គ្រឿង និងWave១គ្រឿង) កាំបិតផ្គាក់ចំនួន២ដើម និងស្បែកជើង៣គូរ។
ក្រុមជនសង្ស័យរួមមាន៖ទី១.ឈ្មោះ ជា វិច្ឆ័យ អាយុ១៥ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ទី២.ឈ្មោះ ទៀ គីមហ៊ាន់ អាយុ១៥ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិស្ទឹងវែង ទី៣.ឈ្មោះ គង់ សារ៉ាត ហៅពាង អាយុ១៦ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិ១ សង្កាត់ស្មាច់មានជ័យ។

ទី៤.ឈ្មោះ ហេង វណ្ណសេម អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ទី៥.ឈ្មោះ លឿង ចំរើន ហៅអាគា អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ៤ សង្កាត់ដងទង់ ទី៦.ឈ្មោះ អូន ឧត្តម អាយុ១៦ ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ទី៧.ឈ្មោះ ប្រាក់ ដាវ អាយុ១៧ឆ្នាំ មុខរបររត់ម៉ូតូឌុប ទីលំនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ។
ទី៨.ឈ្មោះ ប្រាក់ រ៉ូត អាយុ១៦ឆ្នាំ មុខរបរបុគ្គលិកមីហិល ទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់ស្មាច់មានជ័យ ទី៩.ឈ្មោះ នាង តុង អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង និងទី១០.ឈ្មោះ ហែម សុខសម្បត្តិ ហៅបាត់ អាយុ១៦ឆ្នាំ ទីលំនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ៕

អត្តបទ៖ សិរីវឌ្ឍនៈ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


