ព័ត៌មានជាតិ
ថ្ងៃនេះនគរបាលប្រឆាំងការជួញដូរមនុស្ស បញ្ជូនមេខ្យល់៥នាក់និងពលករ៥នាក់ទៅសាលាដំបូងពីបទនាំមនុស្សទៅធ្វើការខុសច្បាប់
បន្ទាយមានជ័យ ៖ ថ្ងៃនេះនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានបញ្ជូនមេខ្យល់១០នាក់ទៅសាលាដំបូងខេត្ត ពីបទនាំមនុស្សទៅធ្វើការងារនៅថៃខុសច្បាប់ក្នុងនោះមានពលករ៥នាក់បានបញ្ជូនទៅមណ្ឌលចត្តាឡីស័ក នៅព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។

លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិង ការពារអនីតិជនបានឲ្យដឹងថា មេខ្យល់ទាំង១០នាក់នេះ គឺពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនទៅប្រទេសថៃ មិនស្របច្បាប់ត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនលេខ៩១១ បានធ្វើការឃាត់ខ្លួនចំនួន២លើកដោយឡែកពីគ្នា នៅក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២១ រួចបានធ្វើការប្រគល់ឲ្យនគរបាលអធិការដ្ឋានក្រុងប៉ោយប៉ែត រៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត។

លោកស្រីបានបញ្ជាក់ទៀតថា ក្នុងការឃាត់ខ្លួនមេខ្យល់ទាំង១០នាក់នេះកម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងមានម៉ូតូចំនួន៥គ្រឿង ដែលជាមធ្យោបាយសម្រាប់បំរើឲ្យបទល្មើសដឹកជញ្ជូនពលករដើម្បីឆ្លនដែននៅតាមព្រំដែន។តាមចម្លើយបំភ្លឺរបស់ពលករទាំង៥នាក់ ក្នុងនោះជនជាតិថៃ១នាក់បានឆ្លើយសារភាពថា ពួកគេពិតជាឲ្យមេខ្យល់ចេញទៅប្រទេសថៃដោយមិនស្របច្បាប់ពិតប្រាកដមែន ។ជនសង្ស័យនិងវត្ថុតាងម៉ូតូ កម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ហើយ ។
ចំពោះពលករចំនួន៥នាក់ ត្រូវបានធ្វើកិច្ចសន្យា អប់រំឲ្យពួកគាត់វិលទៅលំនៅឋានវិញ ចំណែកឯជនជាតិថៃ១នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅវិទ្យាល័យនិមិត្ត៕
ដោយ ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


