Connect with us

ព័ត៌មានជាតិ

យុទ្ធនាការចាក់វ៉ាក់សាំងខែក្រោយ ក្រុងប៉ោយប៉ែត ត្រៀម៩ទីតាំង សម្រាប់ប្រជាពលរដ្ឋ ៦ម៉ឺននាក់

បានផុស

នៅ

បន្ទាយមានជ័យ៖ យុទ្ធនាការចាក់វ៉ាក់សាំង នៅខេត្តបន្ទាយមានជ័យនឹងចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ នឹងស្រោចទីក្រុងប៉ោយប៉ែត លើប្រជាពលរដ្ឋប្រមាណ ៦០,០០០នាក់។ នេះយោងតាមកិច្ចប្រជុំ ត្រួតពិនិត្យផែនការចាក់វ៉ាកសាំង នៅសាលាខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំដោយ លោក អ៊ុំ រាត្រី អភិបាលខេត្ត នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ។
ក្រុងប៉ោយប៉ែតត្រៀមទីតាំង៩ទីតាំង ស្មើនឹង១៥ក្រុម សម្រាប់ យុទ្ធនាការចាក់វ៉ាក់សាំង នៅខេត្តបន្ទាយមានជ័យ ក្នុងនោះរួមមាន៖
១. ស្ថានីយរថភ្លើង ២ក្រុម
២. មណ្ឌលសំចត ១ ក្រុម
៣. វត្តផ្សារកណ្តាល ២ ក្រុម
៤. វត្តរស្មីទួលពង្រ ២ ក្រុម
៥. សាលារៀនបឋមសិក្សាស្រះត្រាច និមិត្ត២ ក្រុម
៦. វត្តនិមិត្តសុធីរាម កូនដំរី ១ ក្រុម
៧. វត្តត្រាច ២ ក្រុម
៨. សាលាបឋមសិក្សាអូរឬស្សី ២ ក្រុម
៩. ទល់មុខសាលាក្រុង ១ ក្រុម។

អត្ថបទ៖ ពៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម