ព័ត៌មានជាតិ
កម្ពុជា-ឥណ្ឌូនេស៊ី បានរៀបចំព្រឹត្តិការណ៍ជិះកង់ ក្នុងរមណីយដ្ឋានអង្គរ បង្កើនចំណងមិត្តភាព ផ្សព្វផ្សាយវប្បធម៌
ខេត្តសៀមរាប៖ កម្ពុជា-ឥណ្ឌូនេស៊ី បានរៀបចំព្រឹត្តិការណ៍ជិះកង់រួមគ្នា ក្នុងរមណីយដ្ឋានអង្គរ ដើម្បីបង្កើនចំណងមិត្តភាព រួមទាំងការផ្សព្វផ្សាយអំពីវប្បធម៌ និងអរិយធម៌ នៃប្រទេសទាំងពីរ។ ព្រឹត្តិការណ៍ជិះកង់រួមគ្នាដោយគណៈប្រតិភូនៃប្រទេសទាំងពីរនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ។

លោក សូឌី រាម៉ាន់ ហាសាំង ឯកអគ្គរដ្ឋទូតសាធារណៈឥណ្ឌូនេស៊ីប្រចាំកម្ពុជា មានប្រសាសន៍ថា ក្រោមកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី បានរៀបចំព្រឹត្តិការណ៍ជិះកង់រួមគ្នា ដើម្បីបង្កើនចំណងមិត្តរវាងប្រជាជន និងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ ខណៈកម្មវិធីមួយចំនួនត្រូវបានខកខាន រយៈពេលជាង១ឆ្នាំកន្លងមក ដោយសារវិបត្តិនៃជំងឺកូវីដ-១៩។
លោកលើកឡើងថា តាមរយៈព្រឹត្តិការណ៍នេះ ក៏ជាការរួមចំណែក ផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅកម្ពុជា ជាពិសេសខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ ដ៏ល្បីល្បាញ ជាទីតាំងនៃប្រាសាទអង្គរវត្ត ដែលមានអាយុកាលរាបពាន់ឆ្នាំ ដើម្បីទាក់ទាញភ្ញៀទេសចរមកកម្សាន្ត ក្រោយពេលវិបត្តិជំងឺកូវីដ-១៩ បានវិលទៅរកភាពប្រក្រតីឡើងវិញ។
មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានសម្ដែងនូវគាំទ្រ ចំពោះព្រឹត្តិការណ៍ជិះកង់រួមគ្នារវាងប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី ដែលនេះជាព្រឹត្តិការណ៍ មិនត្រឹមតែដើម្បីបង្កើនចំណងមិត្តភាពរវាងទាំងពីរប៉ុណ្ណោះទេ តែក៏ដើម្បីបង្ហាញអំពីវប្បធម៌ និងអរិយធម៌ពីអតីតកាលរបស់កម្ពុជា និងឥណ្ឌូនេស៊ី ដែលមានភាពប្រហាក់ប្រហែលគ្នា ពិសេសតាមរយៈព្រឹត្តិការណ៍នេះ ពិតជាមានសារៈសំខាន់ក្នុងការផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍ របស់ខេត្តសៀមរាប ដែលត្រូវបានបណ្តាប្រទេសនៅក្នុងតំបន់អាស៊ានចាត់ទុកថា ជាទីតាំងវប្បធម៌ នៃប្រទេសអាស៊ានសម្រាប់ឆ្នាំ២០២១ និង២០២២។

សូមជម្រាបថា ព្រឹត្តិការណ៍ជិះកង់រួមគ្នាដោយគណៈប្រតិភូនៃប្រទេសទាំងពីរនេះ បានចាប់ផ្តើមជិះកង់ចេញដំណើរពីមុខប្រាសាទអង្គរវត្ត ឆ្ពោះទៅតាមផ្លូវប្រាសាទក្រវ៉ាន់ រួចបន្តទៅកាន់គោលដៅប្រាសាទផ្សេងៗទៀត ក្នុងតំបន់រមណីដ្ឋានអង្គរ ក្រោមការចូលរួម និង សម្របសម្រួលពីអាជ្ញាធរជាតិអប្សរា៕
អត្ថបទ៖ គឿន វេត


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


