Connect with us

ព័ត៌មានជាតិ

លោក ផន ផល្លា កោតសរសើរ​ភាព​អស្ចារ្យ​របស់​ ក្រុម​គ្រូពេទ្យ​កូ​វីដ​-១៩

បានផុស

នៅ

ភ្នំពេញ ៖ ប្រធាន​មណ្ឌល​ «​មែកឈើ​»​លោក​ផ ន ផល្លា ដែល​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩​កម្រិតធ្ងន់​និង​កំពុង​សម្រាក​ព្យាបាល​នៅ​អគារ​ដឺ​ព្រីម​មៀរ​សែន សុខ​បាន​ធ្វើការ​កោតសរសើរ​ខ្លាំង​ចំពោះ​ក្រុម​គ្រូ​ពេទ្យ​កូ​វីដ​-១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផន ផល្លា បាន​រៀបរាប់​បែបនេះ​ថា ​ក្រុម​គ្រូពេទ្យ​វ័យក្មេងៗ​នៅ​អគារ​ដឺ​ព្រីម​មៀរ​សែន​សុខ​ផ្នែក ICU​របស់​ក្រសួងសុខាភិបាល​អស្ចារ្យ​ខ្លាំង​ណាស់ ថ្លៃថ្នូរ​ណាស់ ការងារ​លឿន​ណាស់ ហត់នឿយ​ណាស់​ និង​ មាន​បច្ចេកទេស​ណាស់​ក្នុង​ការ​សង្គ្រោះ​អ្នក ជំងឺ​ដែលមាន​សភាព​ធ្ងន់ធ្ងរ​។

​លោក​បន្ត​ថា ​”​ខ្ញុំបាទ ផន ផល្លា ជា​អ្នកជំងឺ​កូ​វីដ​-១៩ ម្នាក់​ក្នុងចំណោម​អ្នកជំងឺ​ដែល​កំពុង​សង្គ្រោះបន្ទាន់​ ពិតជា​សូម​ថ្លែងអំណរគុណ​ដល់​ក្រុម​គ្រូពេទ្យ​នៃ​កន្លែ​ង​ព្យាបាល​ព្រីម​មៀរ​សែន​សុខ​ជាប់​ផ្សារ​ទំនើប​អ៊ី​អន​២​នេះ​ខ្លាំងណាស់​។

​សូម​បញ្ជាក់​ថា ​លោក ផន ផល្លា ប្រធាន​មូលនិធិ​សប្បុរសធម៌​(​គយ​ក​)​និង​ជា​ប្រធាន​មណ្ឌល​មែកឈើ​ដែលជា​មណ្ឌល​ជួយ​ដល់​កុមារ​កំព្រា​បាន​ប្រកាស កាលពី​ថ្ងៃទី​២៧​ខែមិថុនា​ថា​ លោក​បាន​ឆ្លង​កូ​វីដ​-១ ៩​កម្រិត​ធ្ងន់ធ្ងរ​ដោយ​លោក​ពិនិត្យ​៤​លើក​ទើប​រក​ឃើញ​វិជ្ជមាន​កូវ​-១៩៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២០ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម