Connect with us

ព័ត៌មានជាតិ

កាត់ទោស​ចិន​៣​នាក់ ​ចាប់​ចិន​ដូចគ្នា​ជំរិត​ទារប្រាក់

បានផុស

នៅ

ភ្នំពេញ ៖ លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក សឿ ឡងឌី ជា​តំណាង​អយ្យការ នៅ​ព្រឹក​ថ្ងៃទី​១ ខែកក្កដា​ឆ្នាំ​២០២១ បានសម្រេច​បើកសវនាការ​ជំនុំជម្រះ​លើ​ជន​ជាតិចិន​ចំនួន​៣​នាក់ ជាប់ចោទ​ពីបទ កំហែង​យក​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រើ​អាវុធ ( ចាប់​ជនរងគ្រោះ​ដាក់​ខ្នោះដៃ និង​ប្រើប្រាស់​ឧបករណ៍​ឆក់​ជំរិត​ទារប្រាក់​) ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា បើករថយន្ត​បុក​បណ្តា​ល​ឲ្យ​ខូចខាត​រថយន្ត​២ គ្រឿង និង​បុក​របង​ផ្ទះ​បណ្តាល​ឲ្យ​ខូចខាត និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង (​ពាក់​ស្លាក​លេខ​រថយន្ត​ដោយ​គ្មាន​សិទ្ធិ​) ជំរិត​ទារប្រាក់​១០​ម៉ឺន​ដុល្លារ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១.​ឈ្មោះ ចម ជី​ង​មីង ( ZHAO-JIANMING ) ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិ​ចិន ស្នាក់នៅ​ម្ដុំ​ក្រោយ​ក្រសួងការពារជាតិ ។​

២.​ឈ្មោះ XIAO-ZEAN ភេទ​ប្រុស ជនជាតិ​ចិន អាយុ ៣២​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ​: EA- 2019587 ស្នាក់នៅ​ម្ដុំ​កោះ​ពេជ្រ មុខរបរ​មិន​ពិតប្រាកដ​។​

​និង​៣.​ឈ្មោះ HU FENGWEN ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិ ចិន ស្នាក់នៅ​ផ្ទះជួល​លេខ 15 ផ្លូវ​លេខ 03 សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​រក​ស៊ីខាង​រ៉ែ​មាស។

សូម​បញ្ជាក់​ថា ជនជាប់ចោទ​ទាំង​៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន នៅ​ចំណុច​ក្នុង​បន្ទប់​លេខ​៩០២ ជាន់​ទី​៩ សណ្ឋាគារ ហាយ​ហៀ​ង​មីង​ជូ ផ្លូវ​លេខ​២៧៨ ភូមិ​៥ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​២១:២០​នាទី ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២០។

សមត្ថកិច្ច​ដកហូត​វត្ថុតាង​ចាប់យក​រួមមាន ១.​រថយន្ដ​ចំនួន​01​គ្រឿង ម៉ាក HILUX REVO ពណ៌​ស្ករ ( របស់​បក្ខពួក​ជនសង្ស័យ​រត់គេចខ្លួន​) ។​ ២.​ទូរសព្ទ​ចំនួន​02​គ្រឿង ម៉ាក iPhone 6 ពណ៌ ទឹកមាស​, លុយ​ចំនួន​326$ , ប័ណ្ណ​ព័ត៌មាន ( CTN TV) , ដំបងឆក់​ចំនួន​02 និង​គ្រាប់​ចំនួន​01, ប័ណ្ណ​សម្គាល់​រថយន្ដ​ចំនួន​01 និង​កាត​ធានា​គារ​ចំនួន​01 (ATM – ABA BANK) , ខ្នោះដៃ​ចំនួន​02, ក្រណាត់​ពណ៌​ខ្មៅ​ចំនួន​04 ( សម្រាប់​គ្រប​មុខ​) (​របស់​ឈ្មោះ ZHAO JIANMING)​។

៣.​ទូរស័ព្ទ​ចំនួន​02 គ្រឿង ម៉ាក IPhone 6 ពណ៌ ខ្មៅ និង​ស , លុយ​ដុល្លា​ចំនួន 13$ និង​ប្រាក់រៀល​ចំនួន 4200៛ , លិខិតឆ្លងដែន​ចំនួន​01 លេខ EA 2019587 , Power Bank ពណ៌​សរ ម៉ាក​Romoss, កូនសោរ​មួយ​ចង្កោម​, និង​កាបូប​ខ្មៅ​ចំនួន​01 ( ជា​របស់​ឈ្មោះ XIAO ZEAN) ។​

៤.​ទូរស័ព្ទ​ចំនួន 01​គ្រឿង ម៉ាក​IPhone X ពណ៌ ទឹកប្រាក់។

ចំណែក​ជនរងគ្រោះ​មានឈ្មោះ Lin Wei xian ភេទ​ប្រុស ជនជាតិ​ចិន អាយុ​៣១​ឆ្នាំ ស្នាក់នៅ សណ្ឋាគារ ហាយ​លៀង មីង​ជូ ផ្ទះ​លេខ​8 ផ្លូវ 278 ភូមិ​5 សង្កាត់​បឹង​កេងកង​ទី១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ មុខរបរ​បុគ្គលិក​ខា​រ៉ា​អូ​ខេ​។​

​ក្រោយពី​បញ្ចប់​សវនាការ​សួរដេញដោល​លើ​ជនជាប់ចោទ​រួចរាល់​ហើយ​លោក​ចៅក្រម​សម្រេច​កំណត់​យក​ថ្ងៃទី​៦ ខែកក្កដា​ឆ្នាំ​២០២១ វេលា​ម៉ោង​៨​ព្រឹក​ដើម្បី​ធ្វើការ​ប្រកាស​សាលក្រម​៕

ដោយ ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២០ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម