ព័ត៌មានជាតិ
មូលនិធិកាតាផ្តល់ថវិកាជាង១៣លានដុល្លារគាំទ្រដល់កុមារកម្ពុជានៅក្រៅសាលានិងងាយបោះបង់ការសិក្សា
ភ្នំពេញ ៖ មូលនិធិសម្រាប់ការអភិវឌ្ឍបានផ្ដល់ថវិកាចំនួន១៣,៨ ២៣,៣៨៣ ដុល្លារអាមេរិក សម្រាប់រួមចំណែកក្នុងការពង្រឹងវិស័យអប់រំនៅប្រទេសកម្ពុជា ដោយផ្តល់ការយកចិត្តទុកដាក់លើកុមារងាយរងគ្រោះលើការសិក្សានៅកម្រិតបឋមសិក្សានៅទូទាំងប្រទេស។
ជាក់ស្តែងក្រសួងអប់រំ យុវជន និងកីឡា និងមូលនិធិកាតាសម្រាប់ការអភិវឌ្ឍបានចុះអនុស្សារណៈយោគយល់ លើគម្រោងអភិវឌ្ឍដើម្បីគាំទ្រដល់កុមារដែលនៅក្រៅសាលា ឬងាយបោះបង់ចោលការសិក្សានៅកម្រិតបឋមសិក្សានៅដំណាក់កាលទី២។

អនុស្សរណៈនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយតាមវីដេអូ Conferenceក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកអគ្គនាយក Khalifa Bin Jassim AL-Kuwari នៃប្រទេសកាតា។
លោកបណ្ឌិតសភាចារ្យ ហង់ជួនណារ៉ុនមានប្រសាសន៍ថា កិច្ចព្រមព្រៀងអនុស្សរណៈនៃការយោគយល់នេះ ជាការឆ្លុះបញ្ចាំងកិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំ យុវជន និងកីឡា និងមូលនិធិកាតាសម្រាប់ការអភិវឌ្ឍ។

លោករដ្ឋមន្ត្រីបានសម្ដែងនូវការថ្លែងអំណរគុណ ចំពោះប្រទេសកាតា ដែលបានផ្តល់មូលនិធិចូលរួមចំណែកជួយកុមារកម្ពុជានៅកម្រិតបឋមសិក្សា ដែលមូលនិធិកាតាសម្រាប់ការអភិវឌ្ឍន៍នឹងជួយកុមារងាយបោះបង់ការសិក្សា ធានាឲ្យបាននូវការអប់រំប្រកបដោយសមធម៌ គ្រប់ជ្រុងជ្រោយ ហើយលើកកម្ពស់ឱកាសការសិក្សារៀនសូត្រពេញមួយជីវិតសម្រាប់មនុស្សគ្រប់រូប៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


