Connect with us

ព័ត៌មានជាតិ

ស្តាប់ “​សំឡេង​ឌីជីថល​” ក្នុង​ឆ្នាំ​២០២១

បានផុស

នៅ

​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ គឺជា​ឧទាហរណ៍​អំពី​ប្រសិទ្ធភាព នៃ​ការផ្សាយពាណិជ្ជកម្ម​ជា​សំឡេង រាប់​ចាប់ពី​ការប្រើប្រាស់​ដ៏​ទូលំទូលាយ​នូវ​ការផ្សាយពាណិជ្ជកម្ម​ជា​សំឡេង​របស់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស ដើម្បី​ផ្តល់​ដំបូន្មាន និង​ធ្វើតេស្ត​ការរក្សា​គម្លាត​សុវត្ថិភាព រហូតដល់​យុទ្ធនាការ​ជា​សំឡេង​ដ៏​រីករាយ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ដែល​ជំរុញ​មនុស្ស​ឱ្យ “ជួយ​សង្គ្រោះ​ជីវិត​មនុស្ស ដោយ​មិន​ទៅ​ទីកន្លែង​ណាមួយ ជិត​អ្នកណាម្នាក់​ឡើយ​” ការ​ផ្សាយពាណិជ្ជកម្ម​ជា​សំឡេង​កំពុង​ទទួលបាន​សារ​ដ៏​សំខាន់ ទៅដល់​មនុស្ស​ដែល​ត្រូវការ​សារ​ទាំងនោះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដោយសារ​ពាក្យ “​ការផ្សាយពាណិជ្ជកម្ម​ជា​សំឡេង​” ក៏ត្រូវ​បាន​ប្រើ​ជំនួស​គ្នា​ជាមួយនឹង​ពាក្យ​យុទ្ធនាការ​ជា​សំឡេង​ដែល​គេ​ប្រើ​ជាទូទៅ វា​ងាយ​នឹង​ច្រឡំ រវាង​ពាក្យ​ថា​ការផ្សាយពាណិជ្ជកម្ម​ជា​សំឡេង​​ឌីជីថល​ជាមួយនឹង​ការផ្សាយពាណិជ្ជកម្ម​តាម​វិទ្យុ​។ ការផ្សាយពាណិជ្ជកម្ម​តាម​វិទ្យុ​ក៏​ជា​មធ្យោបាយ​ដ៏​ជោគជ័យ​ធំធេង​មួយ​ផងដែរ​ក្នុងប្រទេស​ជាច្រើន​។ ការប្រើប្រាស់​សំឡេង​ជាទូទៅ​អាចមាន​ភាព​សកម្ម ឬ​អសកម្ម​។ ខណៈដែល​មនុស្ស​ស៊ាំ​ទៅនឹង​របៀប ផ្សេងៗ​ដែល​ពួកគេ​ធ្លាប់​ទទួល​បានជា​សំឡេង ស្ថានភាព​ស្តាប់​បែប​អសកម្ម កាន់​តែមាន​ភាពសាមញ្ញ ក្នុង​ជីវិត​របស់​យើង​។ ជាមួយនឹង​ការ​ស្តាប់​មាតិកា​ជា​សំឡេង​តាមរបៀប​ថ្មីៗ វា​បាន​ក្លាយជា​ប្រភព ផ្សព្វផ្សាយ​ពហុ​ភារកិច្ច​ចុង ក្រោយ​។ ពាក់កណ្តាល​នៃ​ប្រជាជន ជំនាន់ Y និង​ជំនាន់ Z ស្តាប់​មាតិកា​ឌីជីថល​ក្នុងអំឡុងពេល​ចម្អិន​អាហារ និង​ធ្វើ​កិច្ច​ការដែល​ពាក់ព័ន្ធ​ផ្សេងទៀត​។ ទោះជា​យ៉ាងណា សំឡេង​ឌីជីថល​មិនមែន​ត្រឹមតែ​សម្រាប់​យុវវ័យ ឬ​អ្នក​ដែលមាន​ចំណេះដឹង​ខាង​បច្ចេកវិទ្យា​ប៉ុណ្ណោះ​ទេ​។​

​យោងតាម​សន្ទស្សន៍​គេហទំព័រ​ពិភពលោក (GWI) (​រយៈពេល​៖ ត្រីមាស​ទី​១ ឆ្នាំ​២០២១ ត្រីមាស​ទី​២ ឆ្នាំ​២០២០ ត្រី​មា​ទី​៣ ឆ្នាំ​២០២០ ត្រីមាស​ទី​៤ ឆ្នាំ​២០២០) ប្រទេស​កំពូល​ទាំង ១០ ដែល​ឈានមុខ​គេ​ខាង​ផ្នែក​ចាក់ផ្សាយ​បន្ត​ផ្ទាល់​តន្ត្រី រួមមាន​៖ ១. ដា​ណឺ​ម៉ាក ២. ស៊ុយអែត ៣. កូរ៉េខាងត្បូង ៤. តួ​ក​គី ៥. អ៊ីតាលី ៦. អាហ្វ្រិក​ខាងត្បូង ៧. ម៉ិ​ក​ស៊ិ​ក ៨. ប្រេ​ស៊ី​ល ៩. អៀរ​ឡង់​១០. អេ​ស្ប៉ា​ញ​។​

​តួលេខ​ខាងលើ​បង្ហាញ​ពី​ភាពជោគជ័យ​ដ៏​ធំធេង​របស់​សំឡេង​ឌីជីថល​។ ក្រៅពី​ការកើនឡើង​អត្រា​អ្នក​ស្តាប់​ក្នុង​វិស័យនេះ មាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ចំពោះ​ការប្រើប្រាស់​ការផ្សាយពាណិជ្ជកម្ម​ជា​សំឡេង​ឌីជីថល​ក្នុង​យុទ្ធសាស្ត្រ​ធ្វើ​ទីផ្សារ​របស់​អ្នក​។​

​ការផ្សាយពាណិជ្ជកម្ម​តាម​វិទ្យុ​តាមបែប​ប្រពៃណី ពឹងផ្អែក​ខ្លាំង​លើ​ការផ្សព្វផ្សាយ​ទៅដល់​អតិថិជន នៅពេល​ពួកគេ​នៅក្នុង​រថយន្ត​របស់​ពួកគេ​។ អ្នកប្រើប្រាស់​អាច​ស្តាប់​សំឡេង​ឌីជីថល​នៅ​ទីកន្លែង​ណា​ក៏បាន ដូចជា​នៅ​កន្លែង​ហាត់ប្រាណ កំពុង​ដើរទៅ​ធ្វើការ កំពុង​រត់ កំពុងធ្វើការ​ពី​ផ្ទះ និង​ផ្សេងៗ​ទៀត​។ អ្នកប្រើប្រាស់​អាច​មើលឃើញ​ការផ្សាយពាណិជ្ជកម្ម​នៅពេល​ពួកគេ​មើល​អេក្រង់ ឧបករណ៍​អេ​ឡិច​ត្រូ​និ​ក និង​ទូរទស្សន៍​របស់ខ្លួន​នៅពេល​ថ្ងៃ​។ សំឡេង​ឌីជីថល​ជួយ​បំពេញ​ចន្លោះ ខ្វះខាត​នានា​នៅពេលដែល​ពួកគេ​មិន​មើល​ទូរស័ព្ទ​របស់​ពួកគេ ប៉ុន្តែ​កំពុង​ស្តាប់​មាតិកា ដែលមាន​ការ ផ្សាយពាណិជ្ជកម្ម​ជា​សំឡេង​។​

​ការផ្សាយពាណិជ្ជកម្ម​ជា​សំឡេង​ដូចដែល​បាន​កើ​ក​ឡើង​កន្លងមក គឺជា​ការ​ផ្សំគ្នា​រវាង​ការផ្សាយពាណិជ្ជកម្ម​ជា​សំឡេង​បែប​ប្រពៃណី ជាមួយនឹង​ការផ្សាយពាណិជ្ជកម្ម​ឌីជីថល ដែល​ផ្តោត​ទិសដៅ​លើ​ប្រជាសាស្ត្រ​តាមបែប​យុទ្ធសាស្ត្រ​។ ថ្ងៃ​ដែល​ផ្សាយ​សារ​របស់​អ្នក​តាម​ស្ថានីយ​វិទ្យុ​ដោយ​សង្ឃឹមថា នឹង​ផ្សព្វផ្សាយ​ទៅដល់​អតិថិជន​គោលដៅ​របស់​អ្នក គឺ​ហួសពេល​ហើយ​។ ជាមួយនឹង​អតិថិជន​ជា​យុទ្ធសាស្ត្រ​ដែល​ផ្តោត​ទិសដៅ​លើ​លក្ខណៈពិសេស​នានា ដូចជា​ការផ្សាយពាណិជ្ជកម្ម​ទៅតាម​បរិបទ ឥរិយាបថ ប្រភេទ​ឧបករណ៍ ទៅតាម​តំបន់ និង​សូម្បីតែ​ទៅតាម​ប្រភេទ​តន្ត្រី និង​កម្មវិធី ជួយ​អ្នក​ឱ្យ​ផ្សព្វផ្សាយ​ដល់​អតិថិជន​ចំ​គោលដៅ​របស់​អ្នក​។​

​អ្នកធ្វើ​ទីផ្សារ​ទទួលស្គាល់​តម្លៃ​នៃ​ការផ្សាយពាណិជ្ជកម្ម​ឌីជីថល ទាក់ទង​នឹង​ការវិភាគ​ចំណាយ និង​ផលចំណេញ​។ ម៉ាក​យីហោ​នានា​អាចមាន​ទំនុកចិត្ត​ថា បទពិសោធ​ផ្សាយពាណិជ្ជកម្ម​ជា​សំឡេង នឹង​ផ្សព្វផ្សាយ​ដល់​អតិថិជន​ត្រឹមត្រូវ​ជាមួយនឹង​សារ​ត្រឹមត្រូវ​ក្នុងពេល​វេលា​ដ៏​ត្រឹមត្រូវ ដោយសារ​វិធីសាស្ត្រ​វិភាគ និង​គំរូ​សន្មត​។​

​ការផ្សាយពាណិជ្ជកម្ម​ជា​សំឡេង​មាន​អត្ថប្រយោជន៍​មួយ​ផ្សេងទៀត​សម្រាប់​អ្នក​ផ្សាយពាណិជ្ជកម្ម​ ដែលមាន​បំណង​មិន​ចង់​ចំណាយ​ច្រើន​។ បើទោះជា​សំឡេង​និង​វីដេអូ​មានគុណ​សម្បត្តិ និង​ការអនុវត្ត ផ្សេងគ្នាៗ​សម្រាប់​ម៉ាក​យីហោ​នានា​ក្តី ក៏​គុណសម្បត្តិ និង​ការអនុវត្ត​ទាំងនេះ​ជា​ញឹកញាប់​មាន​លក្ខណៈ ផ្ទុយគ្នា​។ សំឡេង​គឺជា​ការបោះ​ជំ​ហ៊ាន​ដ៏​អស្ចារ្យ​មួយ​សម្រាប់​អ្នក​ផ្សាយពាណិជ្ជកម្ម​ ដែល​ចង់​ចូលក្នុង​បន្ទប់​ផ្សាយពាណិជ្ជកម្ម​ជា​វីដេអូ ប៉ុន្តែ​មិនមាន​ថវិកា​។ បើទោះជា​ការចំណាយ​លើ​ការបង្កើត​និង​ផលិត ការផ្សាយពាណិជ្ជកម្ម​ទា​ប​ជាង​ចំណាយ​លើ​ការផលិត​ភាពយន្ត​ក្តី ក៏​នៅតែមាន​គុណសម្បត្តិ​បែប​ប្រកួតប្រជែង​ជាច្រើន ដែល​ទទួលបាន​ពី​ការផ្សាយពាណិជ្ជកម្ម​ជា​សំឡេង​ឌីជីថល​។​

​ជា​ចុងក្រោយ ដោយសារ​អត្រា​ទំនាក់ទំនង និង​អត្រា​ស្តាប់​មាន​កម្រិត​ខ្ពស់ អ្នកធ្វើ​ទីផ្សារ​ជាច្រើន​ចង់ ផ្សាយពាណិជ្ជកម្ម​ឌីជីថល​។ ដោយសារ​អ្នក​ស្តាប់ ឮ​តែ​សំឡេង (​ឬ​ផ្សារភ្ជាប់​នឹង​) ការផ្សាយពាណិជ្ជកម្ម ជា​សំឡេង​មួយ​ក្នុងពេល​មួយ​លើក ការផ្សាយពាណិជ្ជកម្ម​ជា​សំឡេង​មានការ​លំបាក​ក្នុងការ​ខកខាន និង​ស្រូបយក​ណាស់​។ យោងតាម​ក្រុមហ៊ុន Midroll Media ៦០%​នៃ​អ្នក​ស្តាប់​ផត​ខាស​ត៍ (Podcast) បាន​ទិញ​ផលិតផល បន្ទាប់ពី​បានឮ​ការផ្សាយពាណិជ្ជកម្ម​ជា​សំឡេង Podcast​។ អ្នក​ផ្សាយពាណិជ្ជកម្ម អាចបង្កើត​ផលប៉ះពាល់​យូរអង្វែង​មួយ​ទៅលើ​អតិថិជន​ដោយសារ​សមត្ថភាព​ផ្តោតលើ​អ្នកទស្សនា គួបផ្សំ​ជាមួយនឹង​ការចាក់ផ្សាយ​ពាណិជ្ជកម្ម​ដែល​ល្អ​សម្រាប់​អ្នកប្រើប្រាស់​។​

​ការចាក់ផ្សាយ​បន្ត​ផ្ទាល់​តន្ត្រី ការជជែក​ផ្សាយ​ផ្ទាល់ (Live chat) វិទ្យុ ព្រមទាំង​កីឡា និង​ផត​ខាស​ត៍ ទាំងអស់នេះ​ស្ថិតនៅក្នុង​សំឡេង​ឌីជីថល​។ ជា​ធម្មជាតិ អ្នក​ផ្សាយពាណិជ្ជកម្ម​មា​ន​ការផ្តោត​ការយកចិត្តទុកដាក់​។ មធ្យោបាយ​សំខាន់បំផុត​សម្រាប់ ម៉ាក​យីហោ និង​អ្នក​ផ្សាយពាណិជ្ជកម្ម​នានា គឺជា​ការចាក់ផ្សាយ​បន្ត​ផ្ទាល់​សំឡេង ជាពិសេស​តាមរយៈ វិទ្យុ AM/FM​។ សេវា​ចាក់ផ្សាយ​បន្ត​ផ្ទាល់​តន្ត្រី​ផ្សេងទៀត ដូចជា Spotify និង Pandora ក៏មាន​ប្រជាប្រិយ ភាព​ផងដែរ​។ ផត​ខាស​ត៍​ក៏បាន​ក្លាយជា​ទីតាំង​សាមញ្ញ​មួយ​ផងដែរ​ សម្រាប់​ម៉ាក​យីហោ និង​អ្នក​ផ្សាយពាណិជ្ជកម្ម​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​ទៅកាន់​អ្នកប្រើប្រាស់ (D2C)​។​

​ក្នុង​មួយឆ្នាំៗ មធ្យោបាយ​ឌីជីថល​កាន់តែច្រើន​លេចចេញ​មក ដែល​អាចឱ្យ​អ្នកប្រើប្រាស់​ស្តាប់​ទទួលបាន​ព័ត៌មាន​និង​ការកម្សាន្ត​ជា​បន្តបន្ទាប់ ហើយ​ផ្ទុយ​ពី​ជំនឿ ដែលមាន​ប្រជាប្រិយភាព វិទ្យុ​នៅតែ​ជា​វិធី​មួយ​ក្នុងចំណោម​វិធី​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​ផ្សព្វផ្សាយ​ដល់​អតិថិជន​តាមរយៈ​បណ្តាញ​ផ្សព្វផ្សាយ​ទាំងអស់​។ ដើម្បី​បង្កើត​តម្លៃ​ពេញលេញ​ដល់​លទ្ធភាព​របស់​វិទ្យុ អ្នក​ត្រូវ​ពិចារណា​លើ​ស្ថានីយ​ទាំងអស់ និង​ប្រភព​អន​ឡាញ​របស់​ស្ថានីយ​ទាំងនេះ ព្រមទាំង​ប្រភេទ​ទាំងអស់​នៃ​ការផ្សាយ​បន្ត​ផ្ទាល់​ជា​សំឡេង ដូចជា​កម្មវិធី (app) និង​គេហទំព័រ​ជាដើម​។​

​នៅ​កម្រិត​អត្រា -៣,០៧​ភាគរយ នៃ​អត្រាកំណើន​ប្រចាំឆ្នាំ​សមាស (CAFR) ទីផ្សារ​ផ្សាយពាណិជ្ជកម្ម​តាម​វិទ្យុ​ពិភពលោក​ត្រូវបាន​ព្យាករ​ថា​នឹង​ធ្លាក់ចុះ​ពី ១៩,៦​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩ មក​នៅត្រឹម ១៩​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០២០​។ ការធ្លាក់ចុះ​នេះ​ជា​ចម្បង​ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ដែល​បាន​បង្កឱ្យមាន​វិធានការ​ទប់ស្កាត់​រឹតត្បិត​នានា​ដូចជា​ការរក្សា​គម្លាត​សុវត្ថិភាព ការធ្វើការ​ពី​ចម្ងាយ និង​ការបិទ​រោងចក្រ​និង​ប្រតិបត្តិការ​សេដ្ឋកិច្ច​ជាច្រើន ដែល​ទាំងអស់នេះ​បាន​បង្កើតឱ្យមាន​ផល​លំបាក​ផ្នែក​ប្រតិបត្តិការ​។ នៅ​កម្រិត​អត្រា ២,៥៥​ភាគរយ​នៃ​អត្រា CAGR ទីផ្សារ​ត្រូវបាន​ព្យាករ​ថា​នឹង​ស្ទុះ​ងើបឡើង​វិញ ហើយ​កើន​ឡើងដល់ ២០,៥​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២៣៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា១៥ នាទី មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង៤៤ នាទី មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម