ព័ត៌មានជាតិ
កុំប្រហែស! ស្ត្រីម្នាក់មិនដែលចេញទៅណាសោះ បែរជារកឃើញវិជ្ជមានកូវីដ-១៩ ហើយដេកស្លាប់នៅក្នុងផ្ទះ
ស្ត្រីម្នាក់បានដេកស្លាប់ក្នុងផ្ទះរបស់ខ្លួន នៅវេលាម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ហើយក្រុមគ្រូពេទ្យពិនិត្យសំណាកសាកសព ទៅឃើញវិជ្ជមានជំងឺកូវីដ-១៩។ ស្ត្រីដែលស្លាប់នោះ មានឈ្មោះ កង សុវិទ្ធី អាយុ៥៦ឆ្នាំ ស្នាក់នៅផ្ទះលេខ៣០០សេ ក្រុមទី២ ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានដេកស្លាប់ក្នុងផ្ទះ ។
លោក សេង វ៉ាន់ថា សង្កាត់ចៅរងទី១ នៃសង្កាត់ស្ទឹងមានជ័យទី២ បានឲ្យកម្ពុជាថ្មីដឹងថា ស្ត្រីរងគ្រោះមានជំងឺប្រចាំកាយ ហើយក្រុមគ្រួសារមិនចាប់អារម្មណ៍ថា ស្ត្រីរូបនេះឆ្លងជំងឺកូវីដ-១៩នោះឡើយ ព្រោះស្ត្រីរងគ្រោះមិនដែលចេញទៅណា ក្រៅពីសម្រាកក្នុងផ្ទះព្រោះមានជំងឺប្រចាំកាយ។
លុះដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១១ និង៣០នាទីព្រឹកជនរងគ្រោះបានស្លាប់ ហើយក្រុមគ្រួសារ មានបំណងរៀបចំធ្វើបុណ្យសព។ ប៉ុន្តែបច្ចុប្បន្ននេះ មុននឹងធ្វើបុណ្យដល់អ្នកស្លាប់ ត្រូវរាយការណ៍ដល់អាជ្ញាធរ ជាពិសេសគ្រូពេទ្យ មកពិនិត្យសំណាកសពជាមុនសិន ហើយទីបំផុតសពស្ត្រីឈ្មោះ កង សុវិទ្ធី មានវិជ្ជមានជំងឺកូវីដ-១៩។ ដូច្នេះរង់ចាំតែគ្រូពេទ្យ ចុះមកវិចខ្ចប់យកទៅបូជា តាមបច្ចេកទេស របស់ក្រសួងសុខាភិបាល។
សូមជម្រាបថា ក្នុងអំឡុងពេល មិនដល់មួយសប្តាហ៍ផង នៅក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យរាជធានីភ្នំពេញ មានមនុស្ស៣នាក់បានស្លាប់ ក្នុងផ្ទះសុទ្ធសឹងជាមានផ្ទុកជំងឺកូវីដ-១៩៕ (ដោយ)៖នរា


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


