Connect with us

ព័ត៌មានជាតិ

សម្ដេច​ក្រឡាហោម ស ខេង ៖ ការ​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន បាន​ជំរុញ​កម្ពុជា​ឲ្យ​មានការ​លូតលាស់​ខាង​សេដ្ឋកិច្ច

បានផុស

នៅ

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ការ​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន បាន​ជំរុញ​ការ​រីកលូតលាស់​ការងារ​នយោបាយ សេដ្ឋកិច្ច និង​សង្គមកិច្ច ក៏ដូចជា​ធ្វើ​ឲ្យ​កម្ពុ​ជាមាន​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក ប៉ុន្តែ​ការ​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​នេះ ក៏​មាន​ជ្រុង​អវិជ្ជមាន​មួយចំនួន​ផង​ដែរ ដែល​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ខុស​គោលដៅ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​របស់​ស​ម្តេច​ក្រឡាហោម ស ខេង នៅក្នុង​ពិធី​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ “​ផែនការ​សកម្មភាព​ដើម្បី បង្ការ ទប់ស្កាត់ និង​ឆ្លើយតប ការ​កេងប្រវ័ញ្ច​ផ្លូវភេទ លើ​កុមារ តាម​ប្រព័ន្ធ​អន​ឡាញ ឆ្នាំ​២០២១-២០២៥” នា​ព្រឹក​ថ្ងៃ​ពុធ ទី​១៤ ខែកក្កដា ឆ្នាំ​២០២១​នេះ​។​ សម្ដេច​ក្រឡាហោម​លើក​ឡើង​ថា កម្ពុជា​ត្រៀមខ្លួន​ជាស្រេច ក្នុងការ​ចូលរួម​ក្នុង​បដិវត្ត​ឧស្សាហកម្ម​៤.០ ដោយ​ផ្តោត​ជាពិសេស លើ​វិស័យ​បច្ចេកវិទ្យា ដែល​ពិភពលោក​កំពុង​ប្រើប្រាស់​ជា​មធ្យោបាយ​សម្រាប់​វិស័យ​នយោបាយ សេដ្ឋកិច្ច និង​សង្គមកិច្ច​យ៉ាង​មាន​ប្រសិទ្ធភាព​។

បើ​តាម​សម្ដេច​ក្រឡាហោម ស ខេង “​ការ​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន បាន​ជំរុញ​ដល់​ការរីកលូតលាស់ ការងារ នយោបាយ សេដ្ឋកិច្ច និង​សង្គមកិច្ច ដែល​ធ្វើ​ឲ្យ​កម្ពុ​ជាមាន​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក​ថែម​ទៀតផង​។

ស្រប​ពេល​នឹង​វិបត្តិ​កូ​វីដ​-១៩ កំពុង​រាតត្បាត​ទូទាំង​ពិភពលោក ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន រឹត​តែមាន​សារសំខាន់ ក្នុងការ​ប្រាស្រ័យ​ទាក់ទង និង​ដោះស្រាយ​គ្រប់​បញ្ហា រួម​ទាំង ការ​សិក្សា​អប់រំ​របស់​កុមារ និង​យុវជន យុវនារី ទាំង​នៅ​ទីក្រុង ទាំង​ជនបទ ដែល​ធ្វើ​ឲ្យ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​នេះ រឹតតែ​ទទួល​បាន​នូវ​ការ​ពេញនិយម​សម្រាប់ ទំនាក់ទំនង និង​អភិវឌ្ឍន៍​គ្រប់​វិស័យ​”​។

សម្ដេច​ក្រឡាហោម​បន្ថែមថា សកលភាវូបនីយកម្ម នៃ​បច្ចេកវិទ្យា និង​ព័ត៌មាន គឺជា​មធ្យោបាយ​ដ៏​ស័ក្តិ​សិទ្ធ​មួយ ដែល​ធ្វើ​ឲ្យ​ប្រទេសជាតិ​ទាំងឡាយ និង​ប្រជាជន​នៅលើ​ពិភពលោក​បាន​ខិតជិត​គ្នា និង​អាច​ទំនាក់ទំនង​សហការគ្នា​យ៉ាង​ល្អប្រសើរ​។

ជាង​នេះទៅ​ទៀត សម្ដេច​ក្រឡាហោម ស ខេង មានប្រសាសន៍ថា “​ទោះបីជា​យ៉ាងនេះ​ក្តី ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន ក៏​មាន​ជ្រុង អវិជ្ជមាន​មួយចំនួន ដែល​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ខុស​គោលដៅ និង​ដោយ​មានការ​ជ្រៀតចូល​ពី​ក្រុម​ឧក្រិដ្ឋជន​ឆ្លៀតឱកាស​ទាញ​យក​ផលប្រយោជន៍​ដោយ​ខុសច្បាប់ និង​ប្រាសចាក​ពី​គន្លង​សីលធម៌ និង​ការអភិវឌ្ឍន៍ ដោយ​បង្កើត​ឲ្យ​មាន ការ​កេងប្រវ័ញ្ច និង​ឧក្រឹដ្ឋ​កម្ម​គ្រប់​រូបភាព រួមទាំង​ការ​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អន​ឡាញ ដែលជា​ទម្រង់​ថ្មី មួយ​កំពុង​រាលដាល និង​បង្ក​ហានិភ័យ​ខ្ពស់​ដល់​កុមារ​នៅលើ​ពិភពលោក រួមទាំង​កម្ពុជា ផងដែរ​”​។

​សម្ដេច​ក្រឡាហោម បានបញ្ជាក់​ទៀតថា ដោយ​មើលឃើញ​នូវ​បញ្ហា​ប្រឈម និង​ផលប៉ះពាល់​ជា​អវិជ្ជមាន​បែបនេះ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ចូល​ជា​រដ្ឋ​ភាគី​ហត្ថលេខី នៃ​សេចក្តីថ្លែងការណ៍​សកម្ម​ភាព​សកល (WePROTECT) ដែល​បាន​ចុះហត្ថលេខា​នៅឯ​កិច្ចប្រជុំ​កំពូល​ជា​សកល​នៅ​ទីក្រុង​អា​ប៊ុ​យ​ដា​ប៊ី កាលពី​ឆ្នាំ​២០១៥ ដែល​មាន​ក្រសួងមហាផ្ទៃ​ជា​តួអង្គ​សម្របសម្រួល​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា១ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

Sokha Hotels

ព័ត៌មានពេញនិយម