ព័ត៌មានជាតិ
បិទបញ្ចប់ការចាក់វ៉ាក់សាំងដូសទី១ នៅសង្កាត់នគរធំ ក្នុងក្រុងសៀមរាប
លោក ង៉ា ចុង ចៅសង្កាត់នគរធំ ក្នុងក្រុងសៀមរាប បានមានប្រសាសន៍ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅសង្កាត់នគរធំ ដូសទី១ ដោយក្រុមគ្រូពេទ្យនៃកងយោធពលខេមរភូមិន្ទ មកពីកងពលតូចថ្មើរជើងលេខ៤២ នៃយោធភូមិភាគទី៤ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ និងលោកឧត្តមសេនីយ៍ត្រី នាក់ វង្ស ចាប់តាំងពីថ្ងៃទី១០ រហូតមកដល់ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ត្រូវបានបិទបញ្ចប់ហើយ ហើយដូសទី២ នឹងត្រូវចាក់ជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់នគរធំ ចាប់ពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ។

លោកចៅសង្កាត់នគរធំ មានប្រសាសន៍ទៀតថា ប្រជាពលរដ្ឋដែលបានមកទទួលវ៉ាក់សាំងដូចទី១នេះមានចំនួន៦,២៩២នាក់ ស្មើនឹងជាង៧០ភាគរយ នៃប្រជាពលរដ្ឋដែលគ្រប់អាយុចាក់វ៉ាក់សាំង ចំនួន៨,៨៥៣នាក់ ហើយប្រជាពលរដ្ឋដែលនៅសេសសល់នោះ គឺពួកគាត់ខ្លះមានបញ្ហាផ្នែកសុខភាព ខ្លះទៀតធ្វើ ចំណាកស្រុក និងមានអ្នកខ្លះទៀត បានចាក់រួចកាលពីពេលមុន ។
អ្នកស្រី រ៉ាន់ ឡិប អាយុ៦៥ឆ្នាំ រស់នៅភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ បានមានប្រសាសន៍ថា អ្នកស្រីបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានរួចរាល់ហើយ ហើយក្រោយពេលចាក់រួចសុខភាពអ្នកស្រីនៅធម្មតា គ្រាន់តែឈឺបន្តិចបន្តួចនៅត្រង់កន្លែងមុខម្ជុលប៉ុណ្ណោះ ។

លោក ឌី សំណាង រស់នៅភូមិក្រវ៉ាន់ សង្កាត់នគរធំ នេះដែរ បានលើកឡើងថា លោកក៏បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានរួចរាល់ហើយដែរនៅពេលនេះ ដូច្នេះក្នុងឱកាសនេះ ក្នុងនាមប្រជាពលរដ្ឋក្នុងសង្កាត់នគរធំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែងយ៉ាងក្នុងការស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនពលរដ្ឋកម្ពុជានាពេលនេះ ហេតុនេះប្រជាពលរដ្ឋកម្ពុជា ពិតមានសំណាងល្អណាស់ ដែលមានសម្តេចតេជោជាប្រមុខដឹកនាំ ដែលជានិច្ចកាលសម្តេចតេជោ តែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជាប់ជានិច្ច ។
គួររំលឹកថា យុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅខេត្តសៀមរាប ជំហានទី១ បានចាប់ផ្តើមពីក្រុង សៀមរាប កាលពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ខណៈតាមបណ្តាស្រុកទាំង១១ របស់ខេត្ត សៀមរាប បានចាប់ផ្តើមកាលពីថ្ងៃទី១៤ ខែកក្កដា ២០២១ ៕
អត្ថបទ ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


