ស្រុកមួយចំនួន ក្នុងខេត្តរតនគិរី ចាប់ផ្ដើមចាក់វ៉ាក់សាំងការពារ កូវីដ ជូនប្រជាពលរដ្ឋ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ស្រុកមួយចំនួន ក្នុងខេត្តរតនគិរី ចាប់ផ្ដើមចាក់វ៉ាក់សាំងការពារ កូវីដ ជូនប្រជាពលរដ្ឋ

បានផុស

នៅ

(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីជូនដំណឹង ស្ដីពី កម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋចំនួន៥ស្រុក រួមមាន៖ ស្រុកកូនមុំ ស្រុកបរកែវ ស្រុកលំផាត់ ស្រុកអូរជុំ និងស្រុកតាវែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលខេត្តរតនគិរី បានបញ្ជាក់ថា មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគីរី នឹងរៀបចំការចាក់វ៉ាក់សាំង​កូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងរស់នៅក្នុងស្រុកទាំង៥ខាងមុខនេះ។ ក្នុងនោះ ចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះតទៅ គឺចាប់ផ្ដើមចាក់ក្នុងស្រុកកូនមុំ ស្រុកលំផាត់ ស្រុកបរកែវ។ ចំណែកចាប់ពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១តទៅ នៅស្រុកអូរជុំ និងស្រុកតាវែង ពេលព្រឹកចាប់ពីម៉ោង៧ និង៣០​នាទី ដល់ម៉ោង១១ និង៣០នាទី និងរសៀល ចាប់ពីម៉ោង១៣ និង៣០នាទី ដល់ម៉ោង១៧ និង០០នាទី ដូចមានក្នុងតារាងភ្ជាប់ជាមួយស្រាប់នៅតាមទីតាំងដូចខាងក្រោម÷

១.ស្រុកកូនមុំ មាន២ទីតាំង គឺនៅអនុវិទ្យាល័យត្រពាំងច្រេស ស្ថិតនៅឃុំត្រពាំងច្រេស ស្រុកកូនមុំនិងនៅសាលាបឋមសិក្សាកាំបាក់ ស ខេង ភូមិកាំបាក់ ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី។

២.ស្រុកបរកែវ មាន២ទីតាំង គឺនៅមន្ទីរពេទ្យបង្អែកបរកែវ និងសាលាបឋមសិក្សាលើឃួន ឃុំកិ:ចុង ខេត្តរតនគិរី។

៣.ស្រុកលំផាត់ មាន២ទីតាំង គឺនៅវិទ្យាល័យ ហ៊ុន សែន លំផាត់ ស្ថិតនៅភូមិលំផាត់ ឃុំជ័យឧត្តម និងនៅសាលាអនុវិទ្យាល័យសមុទ្រលើ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។

៤.ស្រុកអូរជុំ មាន១ទីតាំង គឺនៅអនុវិទ្យាល័យ ប៊ូ ថង អូរជុំ ស្ថិតនៅភូមិអូរជុំ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។ និង៥.ស្រុកតាវែង មាន១ទីតាំង គឺនៅអនុវិទ្យាល័យតាវែង ស្ថិតនៅឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី។

សូមជម្រាបថា ការចាក់វ៉ាក់សាំងក្នុងរយៈពេលនេះ គឺធ្វើឡើងសម្រាប់តែប្រជាពរដ្ឋ នៅក្នុងស្រុកកូនមុំ ស្រុកបរកែវ ស្រុកលំផាត់ស្រុកអូរជុំ និងស្រុកតាវែងប៉ុណ្ណោះ ចំពោះប្រជាពលរដ្ឋនៅបណ្ដាស្រុកដទៃទៀត នឹងត្រូវចាក់ជូននៅពេលបន្ទាប់៕ (ដោយ)៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២១ នាទី មុន

តារា​សិច​ស៊ី សេង សូ​ណា បញ្ជាក់​អាការៈ​ជំងឺ​ក្រោយ​ឆ្លង​កូ​វីដ​-១៩​បាន​១៨​ថ្ងៃ​

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ៖​ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ជា​សាកល​គឺជា​សិទ្ធិ​មួយ​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​

ព័ត៌មានជាតិ២ ម៉ោង មុន

កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត នាំយក​អំណោយជូន​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​ដោយសារ​កូ​វីដ

ព័ត៌មានជាតិ២ ម៉ោង មុន

តុលាការ​កំពូល​នឹង​កាត់ទោស​លោក​ឡាយ វណ្ណៈ នៅ​ព្រឹកស្អែក​នេះ

នយោបាយ៣ ម៉ោង មុន

លោក កឹម សុខា​ ៖ ក្នុង​រដូវ​កាន់បិណ្ឌ​ឆ្នាំនេះ ជំងឺ​កូ​វីដ​-១៩​នៅតែ​រីក​រាលដាល​គួរ​ឲ្យ​ព្រួយបារម្ភ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services