ព័ត៌មានជាតិ
ខេត្តកោះកុង ទទួលបានក្តារមឈូស ចំនួន១២០ សម្រាប់ដាក់អ្នកស្លាប់ ដោយសារជំងឺកូវីដ
(កោះកុង)៖ ក្តារមឈូសចំនួន១២០ ត្រូវបានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ដឹកជញ្ចូនប្រគល់ដល់ក្រុមការងារខេត្តកោះកុង សម្រាប់រៀបចំបូជាសព អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩។ ក្នុងចំណោមក្តារមឈូសទាំងនោះ គឺបែងចែងនៅស្រុកស្រែអំបិល និងក្រុងខេមរភូមិន្ទ។
លោក អ៊ូច ទូច អនុប្រធានអនុគណ:កម្មការ ចាត់ចែងសពអ្នកស្លាប់ ដោយសារជំងឺកូវីដខេត្តកោះកុង បានឲ្យដឹងនៅថ្ងៃទី២៥ ខែកក្កដាថា ក្តារមឈូសចំនួន១២០នេះ បានយកទៅតម្កល់នៅវត្តសាលម្នាង ស្រុកស្រែអំបិលចំនួន៥០ក្តារមឈូស និងនៅវត្តជោតញ្ញាណ ចំនួន៧០ ក្តារមឈូស។
លោកអ៊ូច ទូច បន្តថា ការដែលយកក្តារមឈូស ទៅរក្សានៅវត្តចំនួន២ខាងលើ ដោយសារតែក្រុងខេមរភូមិន្ទ និងស្រុកស្រែអំបិល ប្រឈមនឹងហានិភ័យខ្ពស់ ចំពោះអត្រាមានអ្នកស្លាប់ច្រើន បើធៀបនឹងបណ្តាស្រុកផ្សេងៗទៀត។
នៅខេត្តកោះកុង គឺគ្មានសាកសពអ្នកជំងឺកូវីដណា ដែលថាមិនបានដាក់ក្តារមឈូសនោះទេ ពោលគឺសុទ្ធតែមានការយកចិត្តដាក់យ៉ាងត្រឹមត្រូវ ពីក្រុមការងារជំនាញ លើកលែងសពសាសនិកឥស្លាម ចំនួន២ប៉ុណ្ណោះ ដែលរៀចំតាមប្រពៃណីគេ ក្រោយក្រុមគ្រូពេទ្យ ពិនិត្យវេចខ្ជាប់តាមលក្ខណៈវេជ្ជសាស្រ្ត។
បើតាមលោក អ៊ូច ទូច ក្ដារមឈូស ដែលរៀបចំសពអ្នកស្លាប់ដោយកូវីដ-១៩ចំនួន២០កន្លងទៅ រដ្ឋបាលខេត្តបានផ្តល់ជាអំណោយ សម្រាប់បម្រើការងារមរណភាព របស់អ្នកជំងឺកូវីដ ក្រៅពីមានតែ២ ទៅ៣នាក់ទេ ដែលមានក្រុមគ្រួសារអ្នកជំងឺជាអ្នករៀបចំ។ គិតមកដល់ម៉ោងនេះ ឡបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ ដែលនៅមិនឆ្ងាយពីផ្លូវជាតិលេខ៤៨ ប្រមាណ១០០ម៉ែត្រ ស្ថិតនៅឃុំទួលគគីរ ស្រុកមណ្ឌលសីមា អាចផ្តើមបូជាសពអ្នកស្លាប់កូវីដ បានហើយ៕ (ដោយ)៖ សិរី វឌ្ឍនៈ





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ