Connect with us

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ជួបពិភាក្សាការងារ ជាមួយអភិបាលខេត្តរតនគិរី ដើម្បីរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋ

បានផុស

នៅ

(រតនគិរី)៖ ដោយទទួលបានការអនុញ្ញាតពីលោកបណ្ឌិត ហេង សុខគង់ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ លោក លី ចាន់សុភក្តី អនុប្រធានក្រុមប្រឹក្សាភិបាល បានដឹកនាំក្រុមសម្របសម្រួល ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ដើម្បីជួបសម្ដែងការគួរសម និងភាក្សាការងារជាមួយលោក ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី, ប្រធានមន្ទីរសុខាភិបាល និងអភិបាលស្រុកកូនមុំ និងស្រុកលំផាត់ រួមនិងតំណាងមន្ទីរ ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត នៅសាលាខេត្តរតនគិរី។

ជាកិច្ចចាប់ផ្ដើមលោក លី ចាន់សុភក្ដី អនុប្រធានក្រុមប្រឹក្សាភិបាលសម្ពន្ធ័គ្រូពេទ្យ សសយក បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខ និងថ្លែងអំណរគុណរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រី យឹម ឆៃលីន ហ៊ុន ម៉ានី ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យ សសយក លោកបណ្ឌិត ហេង សុខគង់ ប្រធានក្រុមប្រឹក្សាភិបាលសម្ពន័គ្រូពេទ្យ សសយក ដែលថ្នាក់ដឹកនាំរបស់ខេត្ត បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ផ្ដល់ការយកចិត្តទុកដាក់ នូវការស្នាក់នៅ និងការហូបចុក របស់ក្រុមគ្រូពេទ្យ សសយក ក្នុងយុទ្ធនាការនេះ។ បន្ទាប់ពីនេះកិច្ចពិភាក្សា ក៏បានចាប់ផ្ដើមពិភាក្សា ផ្តោតលើកិច្ចការអាទិភាពមានជាអាទិ៍៖ 

១-ការស្នាក់នៅ របស់ក្រុមគ្រូពេទ្យ

២-ការរៀបចំទីតាំងចាក់វ៉ាក់សាំង និងផែនការអញ្ជើញប្រជាពលរដ្ឋ

៣-ការរៀបចំប្រព័ន្ធ Internet ក្នុងការ Register

៤-ការសម្របសម្រួលនៅហ្នឹងកន្លែង របស់អាជ្ញាធរដែនដី និងក្រុមគ្រួសារ ស.ស.យ.ក និង ស.ស.យ.ក.តាមបណ្ដាស្រុកនីមួយៗ នឹងនៅមូលដ្ឋាន។

ជាចុងក្រោយលោក ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានគោរពផ្តាំផ្ញើ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនលោកប្រធាន ហ៊ុន ម៉ានី ដែលបានសហការបញ្ជូនក្រុមគ្រូពេទ្យទាំង៥ក្រុម ចំនួន៥១រូប (ប្រធានតំបន់១រូប) ដើម្បីចុះមកជួយចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅខេត្តរតនគិរី ក្នុងមូលដ្ឋាន ស្រុកកូនមុំ និង ស្រុកលំផាត់ ចាប់ពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១តទៅ សម្រាប់ដូស ទី១នាពេលនេះ៕ (ដោយ)៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម