ព័ត៌មានជាតិ
សាលាភូមិន្ទល្បីរាប់ជំនាន់ ជំនាញខ្លះមានតែភូមិន្ទទេមានបណ្តុះបណ្តាល
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញតាំងពីទសវត្សរ៍ឆ្នាំ១៩៦០។ ជាសាលាថ្នាក់ឧត្តមដ៏ល្បីរបស់រដ្ឋ ក្រៅពីនិស្សិតមកពីបណ្តាខេត្តក្រុងនានា ក៏មាននិស្សិតបរទេសជាច្រើនក៏កំពុងសិក្សា។

សាកលវិទ្យាល័យនេះមានមហាវិទ្យាល័យចំនួន៥ និងវិទ្យាស្ថានចំនួន១ និងមុខជំនាញជាច្រើនរួមទាំងមុខជំនាញកម្រមួយចំនួន ដែលសិស្សអាចចុះឈ្មោះសិក្សាមានដូចជា៖
១- មហាវិទ្យាល័យសង្គមសាស្ត្រនិងមនុស្សសាស្រ្ត មានមុខជំនាញ៖
– អក្សរសាស្ត្រ
– ទស្សនវិជ្ជា
– ភាសាវិទ្យា
– ប្រវត្តិវិទ្យា
– ចិត្តវិទ្យា
– សង្គមកិច្ចវិទ្យា
– ទេសចរណ៍
– សង្គមវិទ្យា
– ភូមិវិទ្យានិងរៀបចំដែនដី
– គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ
– ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍
២- មហាវិទ្យាល័យវិទ្យាសាស្ត្រ មានមុខជំនាញ៖
– គណិតវិទ្យា
– គីមី
– បរិស្ថាន
– រូបវិទ្យា
– ជីវវិទ្យា
– ព័ត៌មានវិទ្យា
៣-មហាវិទ្យាល័យវិស្វកម្ម មានមុខជំនាញ៖
– វិស្វកម្មជីវសាស្ត្រ
– វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន
– វិស្វកម្មទូរគមនាគមន៍និងអេឡិចត្រូនិច


៤- មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ មានមុខជំនាញ៖
– អភិវឌ្ឍន៍សេដ្ឋកិច្ច
– អភិវឌ្ឍន៍សហគមន៍
– គ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្ស
៥- មហាវិទ្យាល័យអប់រំ មានមុខជំនាញ៖
– សិក្សាអប់រំ
– អប់រំពេញមួយជីវិត
– គ្រប់គ្រងនិងអភិវឌ្ឍន៍ឧត្តមសិក្សា
៦- វិទ្យាស្ថានភាសាបរទេសមានមុខជំនាញ៖
– ភាសាថៃ
– ភាសាជប៉ុន
– ភាសាកូរ៉េ
– ភាសាចិន
– ភាសាបារាំង
– ភាសាអង់គ្លេស
– សិក្សាអន្តរជាតិ
តម្លៃសិក្សាមុខជំនាញនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញចន្លោះពី ៣០០ ដុល្លារ ទៅ ៦៥០ ដុល្លារក្នុងមួយឆ្នាំ ហើយជារៀងរាល់ឆ្នាំ សាលាតែងតែមានអាហរូបករណ៍សម្រាប់សិស្សក្រីក្រសិក្សាផងដែរ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


