ព័ត៌មានជាតិ
អំបុកខ្មែរជិតឈានសម្រេចនាំចេញទៅលក់នៅប្រទេសថៃ
អ្នកស្រី ញ៉ែម ច័ន្ទនី អគ្គនាយកក្រុមហ៊ុន «ហេង ច័ន្ទនី អង្គរមាស» បានឲ្យ «កម្ពុជាថ្មី» ដឹងថា សហគ្រាសរបស់លោកស្រីកំពុងត្រៀមនាំចេញអំបុកខ្មែរទៅកាន់ទីផ្សារប្រទេសថៃក្នុងពេលឆាប់ៗខាងមុខនេះ។

តាមគម្រោងអាចនឹងនាំចេញអំបុកទាំង ៥ ប្រភេទដែលមានផលិតក្នុងសហគ្រាស ដូចជា អំបុកសារាយសមុទ្រ, អំបុកផ្លែឈើចម្រុះ, អំបុកចែកបាត់ដំបង, អំបុកលាយគ្រឿង និងអំបុកធម្មជាតិ។ នេះបើតាមអ្នកស្រី ញ៉ែម ច័ន្ទនី។
បន្ថែមពីនេះក៏នៅមានត្រីទាំង៥ ប្រភេទ ដូចជា ត្រីឆ្ងាញ់ធម្មជាតិ, ត្រីឆ្ងាញ់ទន្លេសាប, ត្រីឆ្អើរបាត់ដំបង, ត្រីរសជាតិហិរ, ត្រីរសជាតិ ល្ង ជាដើម។ សរុបមានផលិតផលសហគ្រាសចំនួន ១៥ មុខក្នុងការនាំចេញ ប៉ុន្តែខាងក្រុមហ៊ុនថៃតម្រូវការប្រមាណ ១២ មុខប៉ុណ្ណោះ។

ទាក់ទងការច្នៃអំបុកទៅលក់នៅទីផ្សារខាងក្រៅ លោកស្រី ញ៉ែម ច័ន្ទនី បានឲ្យកម្ពុជាថ្មីដឹងថា ដោយសារគំនិតចង់អភិរក្សនូវប្រភេទអាហារដែលជាប្រពៃណីខ្មែរ ព្រោះលោកស្រីក៏ធ្លាប់ឃើញអាហារប្រពៃណីរបស់ប្រទេសដទៃ ដែលមានការនាំចេញដូចគ្នា ហើយប្រជាជនគេមានការគាំទ្រជាខ្លាំង ដូច្នេះក្នុងនាមជាកូនខ្មែរ លោកស្រីក៏បានចង់បានបែបនេះ ចង់ឃើញផលិតផលខ្មែរមានការគាំទ្រ។
ពេលមានមានប្រារព្ធពិធីដែលមានដាក់តាំងបង្ហាញពីអំបុកខ្មែរ លោកស្រីមើលឃើញថា ប្រជាពលរដ្ឋខ្មែរមិនសូវនិយមទទួលទានអំបុកនោះទេ គឺមានតិចតួចបំផុត។
យ៉ាងណាមិញ បើអគ្គនាយកក្រុមហ៊ុនក្រុមហ៊ុនរូបនេះ ប្រទេសជិតខាងកើតសរសើរនូវអំបុកខ្មែររបស់យើង។ គេថានៅអាស៊ី មិនទាន់ឃើញមានអំបុកល្អដូចនៅកម្ពុជាសោះ គេមិនដែលដឹងសោះ ថាកម្ពុជាអាចមានសមត្ថភាពផលិតបានអំបុកល្អ និងស្របតាមស្តង់ដារ អនាម័យល្អបែបនេះ។

ក្នុងការផលិតអំបុកនេះ អ្នកស្រី ញ៉ែម ច័ន្ទនី អះអាងថា សុទ្ធតែធ្វើតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវដើម្បីផលិតឡើង មិនមែនចេះតែធ្វើៗតាមចិត្តចង់នោះទេ ប៉ុន្តែពាក់ព័ន្ធទៅនឹងចង្វាក់ផលិតកម្ម គឺសហគ្រាសនៅមានកម្រិតនៅឡើយដែលត្រូវការសិក្សាបន្ថែមទៀត។
ដើម្បីអាចនាំចេញទៅកាន់ទីផ្សារប្រទេសខាងក្រៅបានកាន់តែប្រើជាងនេះ ម្ចាស់សហគ្រាសលោកស្រី ញ៉ែម ច័ន្ទនី បានគូសបញ្ជាក់ថា លុះត្រាមានការចូលរួម និងសហការពីគ្រប់ភាគីពាក់ព័ន្ធ បូករួមទាំងគុណភាព សុវត្ថិភាពរបស់ផលិតផលផងដែរ។
ផលិតផលអំបុករបស់អ្នកស្រី ញ៉ែម ច័ន្ទនី ធ្វើចេញពីស្រូវ ពីអង្ករខ្មែរ មានច្រើនមុខនិងច្រើនរសជាតិមានលាយបញ្ចូលទាំង អំបុក ត្រី ល្ង គ្រាប់ធញ្ញជាតិ ដែលជួយមិនឲ្យឡើងគីឡូ ជាតិអាស៊ីដ ហើយបើនិយាយពីអំបុកផ្លែឈើវិញ មានទាំង ទំពាំងបាយជូ ស្វាយ ដំឡូង ល្ង នៅក្នុងកំប៉ុងតែមួយ ដោយមិនធ្វើឲ្យអ្នកទទួលទានមានផលប៉ះពាល់ដល់សុខភាពទេ និងជួយឲ្យសុខភាពល្អថែមទៀត។
ក្រៅពីប្រទេសថៃ អំបុកខ្មែរច្នៃចេញពីសហគ្រាសក្នុងខេត្តបាត់ដំបងរបស់អ្នកស្រី ញ៉ែម ច័ន្ទនី ក៏មានគម្រោងនាំចេញទៅកាន់ទីផ្សារប្រទេសអូស្ត្រាលី និងប្រទេសវៀតណាមបន្តទៀត៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៤ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន