នគរបាលខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យម្នាក់​​ករណីរំលោភសេពសន្ថវៈ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

នគរបាលខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យម្នាក់​​ករណីរំលោភសេពសន្ថវៈ

បានផុស

នៅ

នគរបាលខណ្ឌដង្កោ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២២ និង០០នាទី កើតមានករណី រំលោភ​សេពសន្ថវៈ នៅចំណុចរោងទិញលក់អេតចាយ ផ្លូវទំនប់៧មករា ភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នារីរងគ្រោះឈ្មោះ ហ.ម.រ អាយុ ២១ ឆ្នាំ មានមុខរបរជាអ្នកទិញ-លក់អេតចាយ ស្នាក់នៅក្នុងរោងអេតចាយ ស្ថិតនៅភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បុរសជនសង្ស័យឈ្មោះ ផាន់ ដារ៉ា អាយុ ២៩ ឆ្នាំ មុខរបរជាអ្នកទិញ-លក់អេតចាយដូចគ្នា ស្នាក់នៅក្នុងរោងទិញលក់អេតចាយ ផ្លូវទំនប់៧មករា ស្ថិតនៅភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

កាលពីវេលាម៉ោង ២២ យប់ថ្ងៃទី ២៣ ខែកក្កដា នារីរងគ្រោះកំពុងអង្គុយក្នុងបន្ទប់ នៅរោងទិញលក់អេត​ចាយ តែម្នាក់ឯង ដោយសារឈ្មោះ ហុង ជិន ត្រូវជាប្ដី បានចេញទៅទិញអ៊ីវ៉ាន់នៅខេត្តកោះកុង។

ពេលនោះជនសង្ស័យឈ្មោះ ផាន់ ដារ៉ា ដែលជាអ្នករកស៊ីទិញលក់អេតចាយជាមួយគ្នា ឃើញជនរងគ្រោះនៅតែម្នាក់ឯង ក៏បានដើរចូលក្នុងបន្ទប់របស់ជនរងគ្រោះបើកទូរទឹកកកយកទឹកផឹក រួចក៏បានដើរមកចាប់​អោបថើបជនរងគ្រោះ ហើយធ្វើសកម្មភាពរំលោភសេពសន្ថវៈលើជនរងគ្រោះបានសម្រេច០១លើក។

ជនសង្ស័យក្រោយពីធ្វើសកម្មភាពហើយក៏បានដើរចេញទៅវិញបាត់ រួចជនរងគ្រោះក៏បានងើបទៅងួតទឹក និងចូលដេកធម្មតា ដោយមិនបានប្រាប់ប្តីឱ្យបានដឹងឡើយ ហើយក៏មិនបានមកដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចទេ ព្រោះខ្លាចមានការបែកបាក់គ្នាជាមួយគ្រួសារ និងខ្លាចខ្មាស់គេផង។

រហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១ វេលាម៉ោង០៩ ប្ដីរបស់នាង​បានត្រឡប់មកដល់រោងទិញលក់​អេត​ចាយ មានការសង្ស័យទៅលើជនរងគ្រោះ ក៏បានព្យាយាមសួរនាំជនរងគ្រោះ ហើយជនរងគ្រោះក៏បានប្រាប់រឿងហេតុខាងលើ ឱ្យប្តីបានដឹងរួចឈ្មោះ ហុង ជិន ក៏បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យជួយអន្តរា​គមន៍ ហើយឃាត់ខ្លួនឈ្មោះ ផាន់ ដារ៉ា ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសាក់សំពៅ យកមកធ្វើការសាកសួរ និងដាក់ពាក្យបណ្តឹងទៅលើឈ្មោះ ផាន់ ដារ៉ា ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង៕
អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services