Connect with us

ព័ត៌មានជាតិ

ខ្លាចប៉ះម៉ូតូ រថយន្តដឹកស្រូវរេចង្កូតបុកបង្កាន់ដៃស្ពានទៅមុខលែងរួច

បានផុស

នៅ

ខេត្តកណ្ដាល៖ រថយន្តធុនធំដឹកស្រូវបើកគេចពីម៉ូតូបានជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពានគៀបជាប់ទៅមុខលែងរួច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង៥០នាទី ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅលើផ្លូវលេខ១១០ ក្នុងភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 4A.0552 បើកបរដោយឈ្មោះ ហាប់ ប្រុស អាយុ៣០ឆ្នាំ មុខរបរបើកឡានដឹកស្រូវ មានទីលំនៅភូមិបឹងក្រោម ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល បើកបរក្នុងទិសដៅពីកើតទៅលិច (ស្អាង-ភ្នំពេញ) ពេលបើកមកដល់ចំណុចកើតហេតុក៏បានគេចម៉ូតូមួយគ្រឿងម៉ាក Honda Dream ពណ៌ខ្មៅ មិនចាំស្លាកលេខដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នា (ភ្នំពេញ-ស្អាង) រួចក៏បានរេចង្កូតជ្រុលទៅបុកនឹងបង្កាន់ដៃស្ពាន បណ្តាលឱ្យបាក់បង្កាន់ដៃស្ពានគៀបជាប់ទៅមុខលែងរួច តែមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ។ ចំណែកអ្នកបើកម៉ូតូបានបន្ថែមល្បឿនគេចខ្លួនបាត់។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះទៅដល់ ហើយបានយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទ៖ ឧត្តរ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម