ជីវិតកម្សាន្ដ
ប៉ូលិសកំពុងពិនិត្យមើល ការចោទប្រកាន់ផ្លូវភេទប្រឆាំងនឹងតារាអង់គ្លេស Russell Brand
កាលពីថ្ងៃច័ន្ទ ទី២៥ ខែកញ្ញា ប៉ូលិសបានបញ្ជាក់ថា ពួកគេកំពុងពិនិត្យមើល “ការចោទប្រកាន់មួយចំនួននៃបទល្មើសផ្លូវភេទ” ប្រឆាំងនឹងតារាសម្ដែងអង់គ្លេស Russell Brand ទាំងនៅទីក្រុងឡុងដ៍ និងទូទាំងប្រទេស ។

ប៉ូលិសបានឲ្យដឹងថា ពួកគេទទួលបានរបាយការណ៍ពីស្ត្រីម្នាក់ដែលរងការរំលោភបំពានផ្លូវភេទនៅ Soho កណ្តាលទីក្រុងឡុងដ៍កាលពីឆ្នាំ ២០០៣ ឯណោះ ។ ដូច្នេះក្រៅពីស្ត្រី ៤ នាក់ដែលបានចោទប្រកាន់លោក Brand ពីបទរំលោភបំពានផ្លូវភេទ ឥលូវមានស្ត្រីទី ៥ អះអាងបន្ថែមថា តារាសម្ដែងខាងលើបានបង្ហាញប្រដាប់ភេទឲ្យនាងមើលទៀតផង ។
ពាក់ព័ន្ធនឹងរឿងអាស្រូវនេះ លោក Brand បានច្រានចោលការចោទប្រកាន់ទាំងអស់នៅក្នុងវីដេអូមួយដោយនិយាយថា គ្រប់ទំនាក់ទំនងសុទ្ធតែមានការព្រមព្រៀងគ្នា ។

យ៉ាងណាមិញ លោក Andy Furphy អគ្គនាយកស៊ើបអង្កេតដែលកាន់រឿងក្ដីនេះ នៅតែលើកទឹកចិត្តឲ្យជនរងគ្រោះគ្រប់គ្នាមកដាក់ពាក្យបណ្ដឹង មិនថារឿងកើតឡើងយូរប៉ុណ្ណាក៏ដោយ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ បែកធ្លាយ អតីតស្វាមី Katy Perry ធ្លាប់រំលោភស្ត្រីក្រោយការលែងលះត្រឹម ៥ ខែប៉ុណ្ណោះ
ចុចអាន៖ YouTube ផ្អាកដាក់ពាណិជ្ជកម្មលើវីដេអូរបស់ Russell Brands ក្រោយរឿងអាស្រូវរំលោភបំពាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


