ព័ត៌មានជាតិ
ឥលូវនេះអាចបង់ពន្ធយានជំនិះតាមទូរសព្ទដៃ មានសេវាដឹកដល់ផ្ទះទៀត
អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដាក់ឲ្យប្រើប្រាស់កម្មវិធីបង់ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទតាមទូរស័ព្ទដៃ រួមទាំងផ្តល់សេវាដឹកជញ្ជូនលតាបត្រដល់ទីកន្លែងរបស់ម្ចាស់យានជំនិះតែម្តង។
ម្ចាស់យានជំនិះជាអ្នកជាប់ពន្ធដែលមានមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ អាចបង់ប្រាក់ ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទតាមទូរស័ព្ទដៃក្នុងកម្មវិធី “GDT Taxpayer App” ដែលបង្កលក្ខណៈកាន់តែងាយស្រួល និងឆាប់រហ័សធ ដោយមិនចាំបាច់ទៅបង់ប្រាក់ពន្ធ នៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬតាមសាខាធនាគារពាណិជ្ជ ដែលជាដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ និងមិនចាំបាច់ទៅយកលតាបត្រនៅទីកន្លែងបង់ប្រាក់ពន្ធទៀតនោះឡើយ។
បន្ទាប់ពីម្ចាស់យានជំនិះបានបង់ប្រាក់ពន្ធតាមកម្មវិធីនេះរួចរាល់ អគ្គនាយកដ្ឋានពន្ធដារនឹងធ្វើការដឹកជញ្ជូនលតាបត្រនោះ ដល់ទីកន្លែងរបស់ម្ចាស់យានជំនិះតែម្តង។
អត្ថប្រយោជន៍នៃកម្មវិធីបង់ប្រាក់ពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទតាមទូរស័ព្ទដៃ កម្មវិធីនេះនឹងបង្កលក្ខណៈងាយស្រួលដល់ម្ចាស់យានជំនិះជាអ្នកជាប់ពន្ធក្នុងការ៖
– ពិនិត្យមើលព័ត៌មានយានជំនិះដែលបានចុះបញ្ជី និងបានធ្វើបច្ចុប្បន្នភាពរួចរាល់ នៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យយានជំនិះរបស់អគ្គនាយកដ្ឋានពន្ធដារ
– បង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំរបស់ខ្លួន ដោយមិនចាំបាច់បំពេញព័ត៌មានក្នុងទម្រង់លិខិតប្រកាសពន្ធ។
-ចំណេញពេលវេលា ដោយមិនចាំបាច់អញ្ជើញទៅបង់ប្រាក់ពន្ធនៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬ សាខាធនាគារពាណិជ្ជជាដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ។
-ស្នើសុំ និងទទួលបានប័ណ្ណសម្គាល់ការបង់ពន្ធ ជាទម្រង់ឌីជីថល (E-Card) ភ្លាមៗ។
– ទទួលបានលតាបត្រពន្ធមធ្យោបាយប្រចាំឆ្នាំ ដល់ទីកន្លែងរបស់ម្ចាស់យានជំនិះ។
– ទទួលបាននូវសេចក្តីជូនដំណឹងផ្សេងៗដូចជា : កាលបរិច្ឆេទនៃការប្រកាសបង់ពន្ធ កាលបរិច្ឆេទនៃការផុត កំណត់ការបង់ប្រាក់ពន្ធ ការប្រកាសបង់ប្រាក់ពន្ធខ្លះក្នុងការិយបរិច្ឆេទជាប់ពន្ធណាមួយ និងសេចក្តីជូនដំណឹង ផ្សេងៗទៀត ពាក់ព័ន្ធនឹងប្រភេទពន្ធនេះ។
អគ្គនាយកដ្ឋានពន្ធដារ ក៏បានណែនាំរបៀបដំឡើង និងប្រើប្រាស់កម្មវិធីសម្រាប់បង់ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទតាមទូរស័ព្ទដៃតាមការណែនាំលម្អិតដូចខាងក្រោម៖






-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២១ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៣ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


