Connect with us

ព័ត៌មានជាតិ

បុរសជនសង្ស័យ​ម្នាក់​​លួចដាក់ថ្នាំ​ពុល​ក្នុងទឹក​ប៉ងសម្លាប់ប្រពន្ធ​កូនចៅទាំងគ្រួសារ​

បានផុស

នៅ

បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងករណីយកថ្នាំពុលដាក់ចូលក្នុងធុងទឹក ប៉ុនប៉ងធ្វើឃាតប្រពន្ធចុង និងកូន ៣ នាក់ តែត្រូវបែកការ ខណៈបុរសរូបនេះសង្ស័យ និងប្រចណ្ឌទៅលើប្រពន្ធខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដីស្ត្រីជាប្រពន្ធចុងឈ្មោះ ហាត់ សុឃឿន អាយុ៤២ ឆ្នាំ បានឱ្យដឹងថា មុនកើតហេតុប្ដីរបស់ខ្លួនឈ្មោះ ចាប ឃួយ អាយុ៤០ឆ្នាំជាប្តីទី២ តែងតែបង្ករឿងឈ្លោះប្រកែកជាមួយខ្លួនជាញឹកញាប់ដោយសារតែរឿងប្រចណ្ឌលុះដល់ថ្ងៃទី២៩ខែកក្កដាកន្លងមកថ្មីៗនេះខ្លួនបាននិយាយទូរស័ព្ទហើយបុរសជាប្តីចុងនឹកគិតថាខ្លួននិយាយទូរស័ព្ទជាមួយសង្សាក៏បានរករឿងឈានដល់ឈ្លោះគ្នាយ៉ាងចាស់ដៃហើយក៏ចែកជើងគ្នាទៅសម្រាករៀងៗខ្លួន។

លុះព្រឹកឡើងខ្លួនជាប្រពន្ធបានងើបមកចាក់ទឹកកំសៀវដើម្បីផឹកដូចសព្វមួយដងក៏ស្រាប់តែឃើញទឹកមាន​ពណ៌ខៀវរួចក៏ចាក់ចោលហើយក៏ទៅចាក់ទឹកពីធុងទឹកសុទ្ធចំណុះ១៥មីត្រក៏ប្រទះឃើញទឹកមានពណ៌ខៀវដូចគ្នាទៀតក៏កើតរឿងឆ្ងល់ទើបដាក់ការសង្ស័យថាប្រហែលជាប្តីយកថ្នាំពុលលាយជាមួយទឹកដើម្បីសម្លាប់ខ្លួនព្រមទាំងចៅ និងកូនចុងចំនួន៣ទៀតឱ្យស្លាប់ទាំងអស់ក្នុងពេលតែមួយ។

បន្ទាប់មកនាងក៏បាន ទៅហៅមេភូមិឱ្យជួយពិនិត្យទឹកដែលមានពត៌ខៀវនោះទើបដឹងនិងស្គាល់ថាជាទឹកលាយជាមួយថ្នាំសម្លាប់សត្វកណ្តៀរ។

លោកមេភូមិបញ្ជាក់ថា ក្រោយពីពិនិត្យទឹកដឹងថាលាយថ្នាំពុលស្ត្រីជាប្រពន្ធភ្លាមៗនោះក៏បានរត់ទៅប្តឹងដល់កម្លាំងសមត្ថកិច្ចឲ្យមកពិនិត្យម្តងទៀតហើយផ្នែកជំនាញក៏បានសន្និដ្ឋានដូចអាជ្ញាធរភូមិហើយក៏សមត្ថកិច្ចចុះទៅនាំខ្លួនប្តីចុងដែលជាជនសង្ស័យមកសាកសួរហើយជនសង្ស័យបានសារភាពថាដោយសារតែខ្លួនខឹងនឹងប្រពន្ធបានទាក់ទងជាមួយប្រុសផ្សេងទើបមានគំនិតសម្លាប់ចោលទាំងសំបុកបែបនេះ។

លោក ប៉ាង ហៀងអធិការស្រុកបានបញ្ជាក់ដែរថាក្រោយពីសមត្ថកិច្ចជំនាញសាកសួរនិងប្រមូលភស្តុតាងរួចក៏បានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តបាត់ដំបងដើម្បីអនុវត្តទោសបន្តដែលគ្រោងនឹងបញ្ជូនទៅដល់ដៃតុលាកានៅថ្ងៃទី០២ខែសីហាឆ្នាំ​២០២១នេះដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕ ដោយៈ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៨ នាទី មុន

អតីតនិស្សិត IT ម្នាក់ ចាប់មុខរបរ​ចិញ្ចឹមកង្កែប រកប្រាក់ចំណូលបានប្រមាណជាង ១ពាន់ដុល្លារ ក្នុងមួយខែ

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

ជប៉ុន ត្រៀមផ្ដល់ផែនទីតំបន់ហានិភ័យទឹកជំនន់ដល់បណ្ដាប្រទេសអាស៊ាន រួមទាំងកម្ពុជាផងដែរ

ព័ត៌មានជាតិ១៩ នាទី មុន

ក្រុមអ្នកស្រាវជ្រាវ រកឃើញព្រែកជីកពីបុរាណមួយនៅក្នុងខេត្តសៀមរាប

ព័ត៌មានជាតិ២២ នាទី មុន

បើខ្វះខាត វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ប្រកាសផ្គត់ផ្គង់ដល់យុវជនដែលចង់រៀនជំនាញបច្ចេកទេស

សេដ្ឋកិច្ច៣៣ នាទី មុន

ហ្វីលីពីន​ថា​ អាមេរិក​ ចិន​ ចាប់​អារម្មណ៍​លើ​ការ​វិនិយោគទាញ​យក​​រ៉ែ​​ក្នុង​ប្រទេស​របស់​ខ្លួន​

Sokha Hotels

ព័ត៌មានពេញនិយម