សេដ្ឋកិច្ច
ហ្វីលីពីនថា អាមេរិក ចិន ចាប់អារម្មណ៍លើការវិនិយោគទាញយករ៉ែក្នុងប្រទេសរបស់ខ្លួន
រដ្ឋមន្ត្រីក្រសួងបរិស្ថានហ្វីលីពីន បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសជាច្រើនរួមមានទាំងសហរដ្ឋអាមេរិក និងចិន បានសម្តែងចំណាប់អារម្មណ៍ក្នុងការសហការជាមួយហ្វីលីពីន ដើម្បីជីកយករ៉ែផ្សេងៗ ជាពិសេសនីកែល។

លោកស្រីរដ្ឋមន្រ្តី មារៀ អែនតូនៀ យូលូ-ឡូយហ្សាហ្គា (Maria Antonia Yulo-Loyzaga) បានថ្លែងថា ហ្វីលីពីនគួរតែបង្កើនសមត្ថភាពដំណើរការទាញយករ៉ែនីកែល ដែលជាសមាសធាតុសំខាន់សម្រាប់ ផលិតថ្មនៅក្នុងរថយន្តអគ្គិសនី។ លោកស្រីថា ក្រៅពីសហរដ្ឋអាមេរិក និងចិន ប្រទេសអូស្ត្រាលី អង់គ្លេស កាណាដា និងបណ្តាប្រទេសសហភាពអឺរ៉ុប បានបង្ហាញការចាប់អារម្មណ៍ចំពោះប្រទេសហ្វីលីពីនផងដែរ។
លោកស្រី ឡូយហ្សាហ្គា លើកឡើងបន្តថា៖ «ជាអកុសល បច្ចុប្បន្នប្រទេសមានរោងចក្រកែច្នៃនីកែលតែ២កន្លែងតែប៉ុណ្ណោះ ដែលនេះបញ្ជាក់ពីតម្រូវការសម្រាប់វិធានការជាក់លាក់ដែលត្រូវអនុវត្ត»។

គេមើលឃើញថា ក្រោយការហាមឃាត់ការនាំចេញនីកែលមិនទាន់កែច្នៃក្នុងឆ្នាំ ២០២០ ហ្វីលីពីនបច្ចុប្បន្ន កំពុងសម្លឹងមើលការដើរតាមគន្លងរបស់ប្រទេសជិតខាងឥណ្ឌូនេស៊ី ដែលបានទាក់ទាញការវិនិយោគធំទៅក្នុងរោងចក្រកែច្នៃសម្រាប់ធនធានរ៉ែនីកែលដ៏សណ្ធឹករបស់ខ្លួន។ ហ្វីលីពីនកំពុងព្យាយាមទាក់ទាញក្រុមហ៊ុនផលិតរថយន្តអគ្គីសនីធំៗឱ្យចូលមកវិនិយោគ។
រោងចក្រកែច្នៃនីកែលទាំង២របស់ប្រទេសហ្វីលីពីន ស្ថិតក្រោមការគ្រប់គ្រងដោយផ្នែកដោយក្រុមហ៊ុន ផលិតរ៉ែដ៏ធំបំផុតរបស់ប្រទេស គឺក្រុមហ៊ុន Nickel Asia Corp ។ ទិន្នន័យចុងក្រោយរបស់រដ្ឋាភិបាលបង្ហាញថា ប្រទេសហ្វីលីពីន បានផលិតរ៉ែនីកែលស្ងួតចំនួន ៣៥,១៤ លានតោនកាលពីឆ្នាំ ២០២៣ ដោយកើនឡើង ១៩ ភាគរយពីឆ្នាំ ២០២២៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


