ព័ត៌មានជាតិ
ទឹកអូរត្រែង ឡើងពណ៌ខ្មៅ ដោយសារសហគ្រាសកែច្នៃផ្លែស្វាយ បង្ហូរទឹកកខ្វក់ចូល
ចាប់តាំងពីល្ងាចថ្ងៃទី ៣ រហូតមកដល់ព្រឹកថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៤ នេះ ទឹកអូរត្រែង បានប្រែពណ៌ខុសពីធម្មតា ហើយម្យ៉ាងទៀតដែលនេះជារដូវប្រាំងផងគឺទឹកមាននៅបាតអូរបណ្ដាលឲ្យពណ៌ឡើងខ្មៅ និងមានពុលត្រីថែមទៀតផង។

គួរបញ្ជាក់ថា អូរនេះមានប្រភពចេញពីព្រំប្រទល់ខេត្តប៉ៃលិន និងហូរកាត់ភូមិជាច្រើនក្នុងស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង កន្លងមកប្រជាពលរដ្ឋរស់នៅតាមបណ្ដោយអូរតែងតែយកទឹកនេះទៅប្រើប្រាស់ ឬក៏ឲ្យសត្វពាហនៈផឹកផងដែរ។
លុះនៅពេលថ្មីៗ នេះ ស្រាប់តែទឹកអូរឡើងពណ៌ខ្មៅ ថែមទាំងមានត្រីពុល ដែលធ្វើឲ្យប្រជាពលរដ្ឋចុះដួសយកត្រីដើម្បីទុកបរិភោគ គេមិនទាន់ដឹងថា តើទឹកនេះមានសារធាតុគីមីដែរឬយ៉ាងណានោះទេ។

តាមរយៈទូរសព្ទនៅព្រឹកនេះដែរ លោក ផេង សិទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ដែលបានដឹកនាំក្រុមការងារ និងសហការជាមួយលោក គុយ វ៉ាន់ណូ អភិបាលស្រុករតនៈមណ្ឌល បានបញ្ជាក់ថា ក្រុមការងាររបស់លោកបានចុះទៅដល់ទីតាំងសហគ្រាសកែច្នៃផ្លែស្វាយទាំងពីរទីតាំងហើយ ដែលទីតាំងទីមួយ នៅក្នុងភូមិស្វាយស និងទីតាំងទីពីរ ក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតនៈមណ្ឌល ដើម្បីពិនិត្យទៅលើទឹកទាំងនេះ។
លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ក្រោយពីបានចុះទៅពិនិត្យគឺសហគ្រាសទាំងពីរកន្លែងនេះបានប្រើប្រាស់ទឹកដើម្បីលាងសម្អាតផ្លែស្វាយផង និងលាងសម្អាតសាច់ស្វាយផង ក្នុងការនាំចេញយកទៅក្រៅប្រទេស ឯកាកសំណល់សំបក និងគ្រាប់ស្វាយ ត្រូវបានម្ចាស់សហគ្រាសឲ្យកម្លាំងដឹកយកទៅចាក់ចោលនៅជើងភ្នំវែងដែលគ្មានមនុស្សរស់នៅគឺស្ថិតក្នុងភូមិតាក្រក់។ ដូច្នេះទឹកដែលលាងស្វាយទាំងនោះ ត្រូវបានគេបង្ហូរចូលទៅអាងស្តុក ប៉ុន្តែនៅពេលនេះគឺទឹកអាងស្តុកបានហូរហៀរអាចធ្លាក់ចូលទៅក្នុងអូរ ម្យ៉ាងទៀតកម្មករបានយករថយន្ត ត្រាក់ទ័រ ដែលមានប្រឡាក់មកលាងសំអាត ដោយបង្ហូរទឹកទាំងនោះចូលទៅក្នុងអូរ ទើបបង្កឲ្យទឹកអូរឡើងពណ៌ខ្មៅតែម្ដង។

លោកបានបន្ថែមថា នៅពេលនេះក្រុមការងាររបស់លោកបានធ្វើការណែនាំដល់ម្ចាស់សហគ្រាសទាំងពីរកន្លែងនេះហើយ ដោយមិនអនុញ្ញាតឲ្យមានការបង្ហូរចូលទៅក្នុងអូរបែបនេះតទៅទៀតនោះទេ ព្រោះបើមិនដូច្នេះទេ លោកនឹងមានវិធានការទៅតាមផ្លូវច្បាប់ ឬក៏អាចផ្អាកទីតាំងមិនឲ្យដំណើរការតទៅទៀត ដោយម្ចាស់ទីតាំងទាំងពីរបានទទួលយកសំណើ និងការណែនាំទាំងនេះរួចហើយ៕
អត្ថបទ ៖ សោ និយមរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


