ព័ត៌មានជាតិ
បែកធ្លាយករណីផ្ទុះជម្លោះរវាងលោកប្រធាន OD ស្រុកស្វាយអន្ទរ និងលោកប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង ក្នុងកិច្ចប្រជុំរឿងបក្ខពួកនិយមនិងពុករលួយ
ថ្មីៗនេះ មានករណីផ្ទុះជម្លោះគ្នារវាងលោក ហួរ ដា ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្វាយអន្ទរ និងលោក សេង បញ្ញាឫទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង នៅក្នុងកិច្ចប្រជុំមួយ តាមប្រព័ន្ធវីដេអូ Zoom ដែលលោក ហួរ ដា ប្រធានOD ស្រុកស្វាយអន្ទរ បានលើកឡើងថា លោក សេង បញ្ញាឫទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង ជាមនុស្សប្រកាន់បក្ខពួកនិយម និងធ្វើអំពើរពុករលួយ ។

ករណីជម្លោះគ្នានេះ បានកើតឡើងកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ដោយលោក ហួរ ដា ប្រធាន OD ស្រុកស្វាយអន្ទរ បានលើកឡើងក្នុងកិច្ចប្រជុំអណត្តិរបស់មន្ទីរសុខាភិបាលខេត្តព្រៃវែង តាមប្រព័ន្ធវីដេអូ Zoom ដោយលោក ហួរ ដា លើកឡើងថា លោកនឹងធ្វើសន្និសីទសារព័ត៌មានមួយនិយាយអំពីរឿង របស់លោក សេង បញ្ញាឫទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង ជាមនុស្ស ៖ ទី១. បក្សពួកនិយម ទី២. ពុករលួយ ទី៣. ដកដាក់មន្ត្រីស្រេចតែចិត្ត ទី៤. កាន់ជើងប្រធានមន្ទីរពេទ្យបង្អែកស្រុកស្វាយអន្ទរ ដោយសារតែជាដន្លងនឹងគ្នា ទី៥. រឿងគាត់ (លោក ហួរ ដា) បើកគ្លីនិកមិនមានច្បាប់ ដោយសារថា បើលោករត់ច្បាប់ក៏លោក សេង បញ្ញាឫទ្ធិ មិនអើពើ ឬមិនអនុញ្ញាតឲ្យច្បាប់ដដែល និងទី៦. លោក ហួរ ដា ដាក់លក្ខខណ្ឌថា គ្រប់សេវាសុខាភិបាលឯកជនទាំងអស់ក្នុងស្រុកស្វាយអន្ទរ ត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់លោកផ្ទាល់ ប្រធានមន្ទីរសុខាភិបាលខេត្ត មិនមានសិទ្ធិមកលូកលាន់ឡើយ ។

គួររំលឹកថា កាលពីពេលកន្លងទៅ លោក ហួរ ដា ធ្លាប់បានលើកយករឿងដែលលោក សេង បញ្ញាឫទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង ដករូបលោកចេញពីតួនាទីជាប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ដែលលោកទើបតែកាន់តំណែងបានត្រឹមតែរយៈពេល២ខែប៉ុណ្ណោះ ។
ក្នុងជម្លោះកាលពីពេលកន្លងទៅ លោក ហួរ ដា មិនត្រឹមតែនិយាយក្នុងកិច្ចប្រជុំដូចលើកនេះទេ គឺលោក ហួរ ដា បានធ្វើការ Live ផ្ទាល់ និងបង្ហោះសារតាម Facebook របស់លោក វាយប្រហារលោក សេង បញ្ញាឫទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង រហូតដល់មានកិច្ចអន្តរាគមន៍ពីថ្នាក់លើ ចុះមកសម្របសម្រួល និងចុះកិច្ចសន្យាដាក់លក្ខខណ្ឌដែលមានខ្លឹមសារផ្ទុយពីគោលការណ៍ដឹកនាំ និងរបៀបរបបការងារទៀតផង ដោយគ្រាន់តែដើម្បីតម្រូវចិត្តលោក ហួរ ដា កុំឲ្យ Live ឬបង្ហោះសារតាម Facebook ៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


