ព័ត៌មានជាតិ
អាជ្ញាធរក្រុងសំរោង ចុះបិទទីតាំងKTV ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ២២នាក់
ខេត្តឧត្តរមានជ័យ៖ អាជ្ញាធរក្រុងសំរោងនិងសមត្ថកិច្ចចំរុះចុះបិទខ្ទប់ទីតាំងKTV អូរស្មាច់៥៥៥ មួយកន្លែងជាបណ្តោះសន្នដោយរកឃើញអ្នកវិជ្ជមានកូវិដ–១៩ចំនួន២២នាក់ក្នុងចំណោម៣៤នាក់។

លោក លី រដ្ឋា អភិបាលរងក្រុង បានដឹកនាំក្រុមការងារវេនប្រចាំការនៃក្រុមការងារកូវីដ-១៩ ក្រុងសំរោង សហការជាមួយក្រុមការងារសុខាភិបាល អាជ្ញាធរមូលដ្ឋានភូមិសង្កាត់ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ចុះស្រាវជ្រាវ និងយកសំណាក អ្នកដែលមានការពាក់ព័ន្ធកូវីដ-១៩ នៅទីតាំង KTV អូរស្មាច់៥៥៥ នៅភូមិរួតចំប៉ី សង្កាត់អូរស្មាច់។
អ្នកដែលបានយកសំណាកសរុបចំនួន ៣៤នាក់ ស្រី ២២នាក់ លទ្ធផលទទួលបានពីឧបករណ៍តេស្តរហ័ស គឺមានវិជ្ជមានកូវីដ–១៩ ចំនួន ២២នាក់ ស្រី ១៧នាក់។ អ្នកវិជ្ជមានកូវីដ–១៩ ទាំង ២២នាក់ ត្រូវបានក្រុមគ្រូពេទ្យ បញ្ជូលទៅព្យាបាល នៅមណ្ឌលវិទ្យាល័យ តេជោ សែន សសំរោង។

សម្រាប់វិធានការចំពោះមុខ ក្រុមការងារបានធ្វេីការបិទខ្ទប់ ទីតាំង KTV អូរស្មាច់៥៥៥ និងធ្វេីការបិទខ្ទប់ខ្នងផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងបរិវេណម្តុំនោះទាំងអស់ ដេីម្បីទប់ស្កាត់ការឆ្លង និងរីករាលដាលក្នុងសហគមន៍។
កម្លាំងប្រចាំការទីតាំងបិទខ្ទប់ខាងលេីមាន កងកម្លាំងយោធា ភូមិភាគ៤ ចំនួន០៧នាក់ កម្លាំងប៉ូលីសប៉ុសិ៍អូរស្មាច់ ចំនួន០៦នាក់ និងកម្លាំងប្រជាការពារភូមិផងដែរ៕
អត្ថបទ៖ ចាន់ ធី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៧ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៣ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


