ព័ត៌មានជាតិ
៤ ថ្ងៃនៃការអនុវត្តបម្រាមគោចរសមត្ថកិច្ចចាប់បានយានយន្តជាង ១ ពាន់គ្រឿង
នៅក្នុងរយៈពេល០៤ថ្ងៃ នៃការអនុវត្តបម្រាមគោចរបិទការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋចាប់ពីម៉ោង០៩រហូតដល់ម៉ោង៣ភ្លឺ អាជ្ញាធរមានសមត្ថកិច្ចចម្រុះឱ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានធ្វើការឃាត់យានយន្តគ្រប់ប្រភេទដែលល្មើសទៅនឹងបំរាមគោចរ បានចំនួនជាង១០០០គ្រឿងហើយក្នុងនោះយើងបានផាកពិន័យនៅនឹងកន្លែងចំនួនជិត៣០០គ្រឿង ក្រៅពីនោះយើងបានបញ្ជូនទៅរក្សាទុកនៅតាមបណ្តាខណ្ឌនីមួយៗក្នុងរាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ឱ្យដឹងពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ មានប្រសាសន៍លើកឡើងថា ការអនុវត្តនូវបម្រាមគោចរនេះនៅក្នុងថ្ងៃទី១ ឃើញថាបងប្អូនប្រជាពលរដ្ឋជាច្រើនបានល្មើសទៅនឹងបំរាមគោចរនេះ តែនៅថ្ងៃទី០២ យើងបានឃើញថា បងប្អូនមួយចំនួនមានការចូលរួមច្រើនមានន័យថា អ្នកដែលល្មើសនឹងបម្រាមគោចរនេះ ហាក់ដូចជាមានការថយចុះជាច្រើន។
ដោយឡែកសម្រាប់ថ្ងៃទី ០៣វិញឃើញថា ប្រជាពលរដ្ឋពិតជាបានយល់ដឹងច្រើន ដោយនៅតាមដងផ្លូវនានាខណៈដែល វេលាម៉ោងកំណត់នៃការបិទបំរាមគោចរមកដល់ឃើញថាគ្រប់ផ្លូវទាំងអស់ នៅក្នុងរាជធានីភ្នំពេញ មានលក្ខណៈស្ងប់ស្ងាត់ មិនមានបងប្អូនប្រជាពលរដ្ឋធ្វើដំណើរនោះទេ។

នេះបង្ហាញអោយឃើញពីការចូលរួមរបស់បងប្អូនប្រជាពរដ្ឋ ក្នុងការអនុវត្តវិធានរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបិទបំរាមគោចរពីម៉ោង០៩ដល់ម៉ោង០៣ភ្លឺ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក៏នៅមានចំណុចអវិជ្ជមានមួយចំនួនផងដែរ ដោយសារតែ មានម៉ូតូក្មេងៗប៉ុន្មានជា៣ទៅ៤គ្រឿងបានធ្វើដំណើរតាមដងផ្លូវ ល្មើសទៅនឹងបម្រើនេះ ហើយក្រោយពីយើងធ្វើការឃាត់និងសាកសួរ គឺពួកគាត់ចេញពីធ្វើការនៅក្រុមហ៊ុនឯកជនមួយ។
ប៉ុន្តែទោះបីយ៉ាងណាក្តី ករណីនេះ យើងត្រូវតែធ្វើការផាកពិន័យ ដើម្បីឲ្យពួកគាត់ចូលរួមអនុវត្ត។
លោកស ថេត បញ្ជាក់ផងដែរថា ក្នុងរយៈពេល ០៤ថ្ងៃនៃការអនុវត្តបំរាមគោចរនេះ កម្លាំងមានសមត្ថកិច្ចចំណុះឲ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញឃាត់យានយន្តគ្រប់ប្រភេទបានចំនួន១០៥៣គ្រឿង ក្នុងនោះមានរថយន្តចំនួន១០៧ គ្រឿង។
យើងបានផាកពិន័យយានយន្តចំនួន២៦៣គ្រឿង និងក្រៅពីនោះ បានបញ្ជូនទៅរក្សាទុកនៅតាមបណ្ដាខណ្ឌនីមួយៗ។
លោកបញ្ជាក់ផងដែរថា ចំពោះបំរាមគោចរនេះ គឺមិនមែនការលើកលែងឬ អប់រំនោះទេ បើទោះបីជាមន្ត្រីរាជការក៏ដោយ បើពួកគាត់មិនមានកាតព្វកិច្ចដើម្បីបំពេញការងារ ធ្វើដំណើររហេតរហូតគឺត្រូវតែឃាត់និងធ្វើការផាកពិន័យ ដូចប្រជាពលរដ្ឋទូទៅដែរ ដើម្បីឲ្យពួកគាត់ចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ទាំងអស់គ្នា៕ ដោយៈ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


