ព័ត៌មានជាតិ
លទ្ធផល នៅភ្នំពេញយប់មិញ! អ្នកល្មើសបម្រាមគោចរ ២១ នាក់ ត្រូវបានឃាត់ខ្លួន
លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញចុះត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់តាមគ្រប់គោលដៅតូចធំ តាមច្រកផ្លូវតូចធំ ក្នុងភូមិសាស្ត្រខណ្ឌនានាក្នុងរាជធានីភ្នំពេញ ទៅលើការអនុវត្តបម្រាមគោចរ របស់មន្ត្រីតាមគ្រប់គោលដៅ។

លោកឧត្តមសេនីយ៍ឯក ស ថេត ចុះទៅផ្ទាល់យ៉ាងដូច្នេះ ក៏ដើម្បីត្រួតពិនិត្យមើលថា តើនៅមានទីតាំងណា បើកល្មើសបម្រាមគោចរឬទេ? ថាតើនៅមានក្រុមជួបជុំផឹកស៊ីល្មើស នឹងបម្រាមគោចរដែរឬទេ? ហើយបើនៅមាន គឺត្រូវតែអនុវត្ត ឲ្យបានតឹងរឹងបំផុត ចំពោះអ្នកល្មើសទាំងនោះ ត្រូវនាំខ្លួនទៅស្នងការដ្ឋាន នគរបាលរាជ ធានីភ្នំពេញ ដើម្បីធ្វើការផាកពិន័យ និងបើល្មើសធ្ងន់ធ្ងរ ត្រូវតែអនុវត្តវិធានការច្បាប់។ នេះបើតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក សាន សុខសីហា បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅព្រឹកថ្ងៃពុធនេះថា នៅយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បានឃាត់ខ្លួនមនុស្សចំនួន២១ ដែលបានល្មើសបម្រាមគោចរ។ ក្នុងនោះ នៅខណ្ឌជ្រោយចង្វារ ចំនួន១៦នាក់, ខណ្ឌកំបូលម្នាក់, ខណ្ឌទួលគោកម្នាក់, និងនៅខណ្ឌពោធិ៍សែនជ័យ ចំនួន៣នាក់។
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមថា ចំពោះមនុស្ស ទាំង២១នាក់នេះ សមត្ថកិច្ចនៅរង់ចាំបទបញ្ជា របស់គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញជាមុនសិន មុននឹងបន្តចំណាត់ការបែបណាទៀតនោះ។ លោកថា «គ្មានអប់រំទៀតទេ បើមិនផាកពិន័យ គឺបញ្ជូន (ទៅតុលាការ) អញ្ចឹងបើយើងចាប់ហើយ អត់មានអប់រំទៀតទេ បើយើងចាប់ឃាត់ហើយ មានតែធ្វើការផាកពិន័យ ឬក៏បើសិនជាធ្ងន់ធ្ងរ គឺយើងត្រូវបញ្ជូនទៅតុលាការ អនុវត្តតាមនីតិវិធី ព្រោះច្បាប់ពាក់ព័ន្ធ នឹងបញ្ហាកូវីដមាន ហើយអនុគណៈកម្មការច្បាប់ ទាក់ទងនឹងកូវីដហ្នឹង ក៏មានដែរ»។

គួរកត់សម្គាល់ថា នៅយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ក៏គេសង្កេតឃើញ កងកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ (SDU) បានពាក់សម្លៀកបំពាក់ឈុតពេទ្យ ចេញប្រតិបត្តិការណ៍ តាមផ្លូវតូចធំ ដើម្បីចាប់អ្នកជួបជុំផឹកស៊ី និងអ្នកបើកអាជីវកម្មផ្សេងៗ ដែលល្មើសនឹងបម្រាមគោចរ យកធ្វើការផាកពិន័យ និងអនុវត្ត តាមវិធានការច្បាប់ផងដែរ៕ (ដោយ)៖ ឃួន សុភ័ក្រ




-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


