ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ដល់មន្រ្តីជួរមុខ ប្រើប្រាស់ទីតាំងចំនួនពីរ
នៅព្រឹកទី៨ ខែសីហា ឆ្នាំ២០២១ ខេត្តបន្ទាយមានជ័យបានចាប់ផ្តើមបើកដំណើរការចាក់វ៉ាក់សាំងដូសទី៣ ជូនមន្ត្រីជួរមុខឬដូសជម្រុញ ជូនមន្ត្រីជួរមុខទូទាំងខេត្ត ចំនួន២ទីតាំងដែលទី១ នៅសាលប្រជុំធំសាលាខេត្តនិង ទីតាំងទី២ នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្ត។
តាមរយៈសារជាសំឡេងកាលពីថ្ងៃទី៦សីហា សម្តេចតេជោនាយករដ្ឋមន្ត្រីបានដាក់បទបញ្ជាឱ្យលោកស្រី ឱវណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេស ចាក់វ៉ាក់សាំងជូនដល់ក្រុមជួរមុខនៅតាមព្រំដែនកម្ពុជាថៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺដែលតា។


ខេត្តជាប់ព្រំដែនថៃចំនួន៧ រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កោះកុង ឧត្តរមានជ័យ ពោធិ៍សាត់ និងខេត្តព្រះវិហារ បានរៀបចំចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកាដែលជាដូសជម្រុញ ឬសទី៣សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬ ស៊ីណូវ៉ាក់ ដែលមានក្រុមគ្រូពេទ្យជួរមុខទាំងរដ្ឋ និងឯកជន មន្ត្រីរាជការនៅខេត្ត មន្ត្រីជាប់កិច្ចសន្យា កងទ័ពគ្រួសារកងទ័ព នគរបាល និងអតីតយុទ្ធជនចាប់ពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ តទៅ។
ដើម្បីឱ្យដំណើរការចាក់វ៉ាក់សាំងប្រកបដោយរលូន សម្តេចតេជោបានបញ្ចេញយន្តហោះដឹកជញ្ជួនវ៉ាក់សាំងទៅតាមខេត្តទាំង៧ទៅតាមចំនួនកំណត់ដូចជាខេត្តបន្ទាយមានជ័យទទួលបាន១៣០០០ដូសសម្រាប់ចាក់ដូសទី៣នេះ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២១ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


