ព័ត៌មានជាតិ
ក្រសួងប្រៃសណីយ៍ ដាក់ផែនការដោះស្រាយបញ្ហាអត់សេវាទូរស័ព្ទតាមបុរី ក្នុងរាជធានី
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដាក់ផែនការដោះស្រាយបញ្ហាអត់សេវាទូរស័ព្ទតាមបុរី ក្នុងរាជធានីភ្នំពេញ។ នេះបើតាមកិច្ចប្រជុំមួយតាមប្រព័ន្ធ Zoom រវាងរដ្ឋមន្ត្រីក្រសួង ជាមួយប្រធានអង្គភាពព័ត៌មាន នាល្ងាចថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ។

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ពីការដោះស្រាយបញ្ហាសេវាទូរស័ព្ទ ក្នុងបុរីមួយចំនួន ក្នុងរាជធានីភ្នំពេញ ដែលកន្លងទៅមានប្រជាពលរដ្ឋយើង រអ៊ូរទាំថា ឱ្យតែចូលក្នុងបុរីទូរស័ព្ទគ្មានសេវា ហើយប្រតិបត្តិករទូរស័ព្ទតែងឆ្លើយដោះសារលើបញ្ហានេះ។
ចំពោះដំណោះស្រាយនេះ លោកបានបញ្ជាក់ថា ក្រសួងនឹងដាក់ឧបរណ៍សម្រាប់ធ្វើតេស្តចាប់សេវាទូរស័ព្ទ ក្នុងបុរី ឬទីកន្លែងណាដែលមានបញ្ហា មិនមានសេវា ហើយបង្ហាញឱ្យក្រុមហ៊ុនទូរស័ព្ទទាំងនោះកែលម្អ និងដោះស្រាយ។

ក្នុងកិច្ចប្រជុំនេះដែរ លោក ជា វ៉ាន់ដេត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំព្រួយបារម្ភចំពោះការសង់អង់តែងទូរស័ព្ទ ដែលបំពាក់នៅលើផ្ទះ ឬជិតផ្ទះថា ប៉ះពាល់ដល់សុខភាពឲ្យសោះ គឺមិនប៉ះពាល់សុខភាពបងប្អូននោះទេ។ លោកបញ្ជាក់ថា តាមការសិក្សារបស់ស្ថាប័នជំនាញអន្តរជាតិ រកឃើញថា កំដៅដែលភាយចេញពីអង់តែងទាំងនោះ មានកម្រិតតិចជាងកំដៅព្រះអាទិត្យរហូតដល់១០ដង។
គួរបញ្ជាក់ថា ជាមួយគ្នានេះ ក្រសួងបានដាក់ផែនការ និងកំពុងខិតខំធ្វើយ៉ាងណា ជំរុញឱ្យមានការពង្រាយអង់តែនទូរស័ព្ទដល់ឃុំ-ស្រុកទាំងអស់ទូទាំងប្រទេសនៅឆ្នាំ២០២៧ខាងមុខ។ តាមផែនការពង្រាយអង់តែនទូរស័ព្ទនេះ នឹងអាចជួយឲ្យមានស្ថិរភាពប្រព័ន្ធសេវា សម្រាប់បងប្អូនប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ទាំង ការនិយាយទូរស័ព្ទ និងប្រើប្រាស់ប្រព័ន្ធអ៊ីធឺណេតផងដែរ៕

-
កីឡា១១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


