ព័ត៌មានជាតិ
រកឃើញ កូនសិស្សលោក ២ នាក់ នៅវត្តអង្គតាមិញ វិជ្ជមាន កូវីដ-១៩
អាជ្ញាធរ និងក្រុមគ្រូពេទ្យ កាលពីយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ បានចុះយកសំណាកព្រះសង្ឃ និងកូនសិស្សលោក ចំនួន២០០អង្គ-នាក់ នៅវត្តអង្គតាមិញ។ ជាលទ្ធផលបង្ហាញថា កូនសិស្សលោក២នាក់ មានវិជ្ជមានជំងឺកូវីដ-១៩។ នេះបើតាមការឲ្យដឹងពីលោក ប៉ាង លីដា អភិបាលរង នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១។
លោក ប៉ាង លីដា បានឲ្យដឹងបន្តថា ដោយមានការយកចិត្តទុកដាក់ ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ គឺនៅវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ក្រុមការងាររដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះយកសំណាកព្រះសង្ឃ និងកូនសិស្សលោក ចំនួន២០០អង្គ-នាក់។
អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា ជាលទ្ធផលក្រុមគ្រូពេទ្យ បានរកឃើញកូនសិស្សលោក ២នាក់ មានវិជ្ជមានជំងឺកូវីដ-១៩ ហើយត្រូវបានក្រុមគ្រូពេទ្យ បញ្ជូនយកទៅព្យាបាលរួចហើយ៕
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង